សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា

          (VOV)_នាថ្ងៃទី១៤ សីហា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) ​
បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យ សាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា) និងរៀបចំការប្រឡងគូគំនូ ស្ដីពីចំណងមិត្តភាពវៀត​ណាម
-ឥណ្ឌា។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា - ảnh 1
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា


          អបអរសាទរ ប្រជាជនឥណ្ឌា ក្នុងឱកាសលើកទី៦៨នៃទិវាឯករាជ្យ លោកស្រី
 Nguyen Thanh Xuan អនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា ​ទីក្រុងហូជីមិញ 
បានអះអាងថា៖​វៀតណាម និងឥណ្ឌាមានទំនាក់ទំនងប្រពៃណី ​ប្រវត្តិសាស្ត្រ តភ្ជាប់
ជាមួយគ្នាតាំងពីយូរណាស់មកហើយ។ នាបច្ចុប្បន្ន ទំនាក់​ទំនងប្រពៃណីនេះ ត្រូវ
បានលើកកំពស់ឡើងកំរិតថ្មី អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ។ក៏ក្នុងពិធីនេះដែរ លោក
ស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅ​ទីក្រុងហូជីមិញ​ បានសម្ដែងជំនឿជាក់ថា
 ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​នឹងអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ