សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាមនៅឯបរទេស

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូត
វៀតណាម (ថ្ងៃទី២៨ សីហា) ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនបាន
មានសកម្មភាពជាក់ស្ដែងសំដៅរំលឹកឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងនិងមោទន
ភាពរបស់ផ្នែកក្នុងបុព្វហេតុតស៊ូ ការពាររឹងមាំនិងកសាងប្រទេសជាតិ។
ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ដែលបានរៀបចំឡើងដោយស្ថានទូតវៀត
ណាមប្រចាំនៅអាមេរិក ឯកអគ្គរដ្ឋទូត Pham Quang Vinh បានអំពាវនាវឲ្យកម្មាភិ
បាលការទូតវៀតណាមទាំងមូល បន្តប្រពៃណីរបស់ជំនាន់ជីដូនជីតា រួមវិភាគទាន
អស់ពីកម្លាំងកាយចិត្តដើម្បីសំរេចល្អភារកិច្ច រួមចំណែកក្នុងបុព្វហេតុកសាង ការ
ពារប្រទេសជាតិនិងលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាក អន្តរជាតិ។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាមនៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូត Pham Quang Vinh ថតរូបជាមួយប្រធានស្ថាប័នតំណាងផ្សេងៗរបស់វៀតណាមប្រចាំនៅអាមេរិក (រូបថត៖Vietnamplus)

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាមក៏
បានរៀបចំឡើងនៅជប៉ុន ស្រីលង្កា ន័រវែសនិងស្លូវាគី ផងដែរ។ ឆ្លើយសម្ភាសន៍
របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័រ៌មានវៀតណាមប្រចាំនៅទីក្រុងប៉ារីស

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son
បានលើកច្បាស់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្ថានទូតវៀត ណាមប្រចាំនៅបារាំង
ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការបរទេសបាន អនុវត្តខឿនការទូត
លើគ្រប់ជ្រុងជ្រោយនៅបារាំង។ទន្ទឹមនឹងនោះ ស្ថានទូតក៏ កំពុងអនុវត្តយ៉ាង
ខ្លាំងក្លាការងារការទូតសេដ្ឋកិច្ចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ