សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅប្រទេសជាច្រើន

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅប្រទេសជាច្រើន - ảnh 1
ពិធីជប់លៀង រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិ

(VOV)_នាយប់ថ្ងៃទី២៨ សីហា នៅទីក្រុងវៀងច័ន្ទ ស្ថានទូតវៀតណាម​ប្រចាំ
នៅឡាវ បានរៀបចំពិធីជប់លៀង រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា​បុណ្យជាតិ (ថ្ងៃទី២ កញ្ញា)។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក 
Nguyen Manh Hung បានរំលឹកឡើងវិញនូវចំណុចលេចធ្លោ ក្នុងរយៈ​ពេល៧០
ឆ្នាំកន្លងទៅ។ ដោយលោក ​អះអាងថា៖​ជោគជ័យ​និមួយៗ និងសមិទ្ធិផលនិមួយៗរបស់វៀតណាម ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ សុទ្ធតែមានការគាំទ្រ ជួយឧបត្ថម្ភ
ពីមិត្តភក្តិអន្តរជាតិ ជាពិសេសគឺចំណងសាមគ្គីភាព ការជួយឧបត្ថម្ភដ៏ធំធេង ពី
បក្ស រដ្ឋ និងប្រជាជនឡាវ។

          ក៏នាយប់ថ្ងៃទី២៨ សីហា ស្ថានទូតវៀតណាមប្រចាំនៅក្រិក ក៏បានរៀបចំ​
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី​
២៨ សីហា )។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅក្រិកលោក 
 Dao Thanh Chung ​បានលើកច្បាស់ថា៖

          “ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខ បន្តប្រពៃណីដ៏ភ្លឺស្វាងរបស់ជំនាន់មុនៗ
 ដោយស្មារតីម្ចាស់ការ ច្នៃប្រឌិតថ្មី និងមានប្រសិទ្ធិភាព យើងនឹងសម្រេចរាល់
ភារកិច្ចដែលបានបក្ស រដ្ឋ ប្រគល់ជូន។ នេះគឺជាការអនុវត្តល្អ ការងារកិច្ចការ
បរទេស ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការងារជនវៀតណាមនៅ
ឯបរទេស។”

ប្រតិកម្មទៅវិញ

ផ្សេងៗ