សកម្មភាពរំលឹកគុណវីរៈយុទ្ធជន យុទ្ធជនពលីនិងតបស្នងសងគុណជនមានគុណូបការៈចំពោះបដិវត្តន៍

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីថ្ងៃទី២៧ កក្កដា នាថ្ងៃទី១៣ កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅដាក់ផ្កានិងអុជធូបនៅឈាបនដ្ឋាន Hang Duong និងអញ្ជើញទៅ ទស្សនាបណ្តាបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនៅស្រុក Con Dao (ខេត្ត Ba Ria – Vung Tau)។ 


ក្នុងថ្ងៃដដែល នៅវិហារ Con Dao ក៏បានប្រព្រឹត្តទៅសកម្មភាពជាច្រើន សំដៅរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងជនរួមជាតិស្នេហាប្រទេសជាតិ ដែលពលី ជីវិតនៅពន្ធនាគារ Con Dao។

        មុននោះ នាថ្ងៃទី១២កក្កដា បញ្ជាការដ្ឋានកងយោធភូមិភាគទី៤ ទីបញ្ជាការ យោធាខេត្ត Thanh Hoa និងក្រុមការងាររបស់កងយោធភូមិភាគទី៤ក៏បានទៅសាក សួរសុខទុក្ខនិងជូនអំណោយចំពោះជនមានគុណូបការៈនិងវីរៈអ្នកម្តាយវៀតណាម លើទូទាំងខេត្តផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ