សកម្មភាពរំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧ខែកុម្ភៈ

(VOVWORLD) -នាយប់ថ្ងៃទី២៦ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីលើកសរសើរគ្រូ ព្រទ្យឆ្នើមវ័យក្មេងរដ្ឋធានីនិងប្រគល់ពានរង្វាន់ Dang Thuy Tram លើកទី៤ ឆ្នាំ២០១៨ ។ 
សកម្មភាពរំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧ខែកុម្ភៈ - ảnh 1អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Phuong អញ្ជើញសួរសុខទុក្ខនិងជូនពរនៅមន្ទីរពេទ្យត្រូពិកទីក្រុងហូជីមិញ

ពិធីនេះបានរៀបចំឡើងសំដៅលើកតំកើងវេជ្ជបណ្ឌិត គិលានុបដ្ឋា យិកា ដែលមានការរួមវិភាគទានសំខាន់សម្រាប់បុព្វហេតុអភិវឌ្ឍន៍កិច្ច ការយុវជននិងចលនាយុវជន កុមារជំទង់រដ្ឋធានី។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី សម្ព័ន្ធយុវជនទីក្រុង សម្ព័ន្ធសមាគមយុវ ជនទីក្រុងហាណូយបានធ្វើការ បូកសរុបការងាររបស់សមាគមគ្រូពេទ្យវ័យក្មេងទីក្រុងហាណូយឆ្នាំ ២០១៧ លើកសរសើរនិងជូនប័ណ្ណសរសើរចំពោះគ្រូពេទ្យវ័យក្មេងរដ្ឋធានី ឆ្នើម។

      ក្នុងថ្ងៃដដែល ក្រុមការងារគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមដឹក នាំដោយអនុ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Phuong បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរនៅមន្ទីរពេទ្យត្រូ ពិកទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ