សកម្មភាពវប្បធម៌ពិសេសៗក្រោមប្រធានបទ "ការចងចាំ Thang Long "

(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅវិមានបេតិកភណ្ឌ ៨៧ វិថី Ma May បានប្រព្រឹត្តិទៅកម្មវិធីណែនាំអំពីវប្បធម៍តែ " San Tuyet Co thu Tay Con Linh ខេត្ត Ha Giang - ការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍" ។
សកម្មភាពវប្បធម៌ពិសេសៗក្រោមប្រធានបទ  ទិដ្ឋភាពនៃសន្នីសីទកាសែតនេះ 

ក្នុងឱកាសទិវាបេតិកភ័ណ្ឌវប្បធម៍វៀតណាម (នាថ្ងៃទី ២៣ ខែវិច្ឆិកា) គណៈគ្រប់គ្រងផ្លូវបុរាណទីក្រុងហាណូយ បានរៀបចំនូវសកម្មភាពវប្បធម៌ប្លែកៗជាច្រើនដែលមានឈ្មោះថា“ ការចងចាំ Thang Long” នៅតាមកន្លែងជាច្រើននៅផ្លូវបុរាណហាណូយ។

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៨ ខែវិច្ឆិកា លោកស្រី Tran THi THuy Lan អនុប្រធានគណៈកម្មាធិការគ្រប់គ្រងផ្លូវបុរាណទីក្រុងហាណូយ បានលើកឡើងថាដើម្បីលើកកម្ពស់តម្លៃវប្បធម៌ជាក់ស្តែងនិងអរូបីរបស់ Thang Long  - ហាណូយនិយាយដោយឡែក និងសម្រាប់ប្រទេសវៀតណាមនិយាយរួម គេក៏បើកព្រឹត្តិការណ៍ជាបន្តបន្ទាប់ទាក់ទងនឹង “ប្រពៃណីអាវផាយ» ដើម្បីបង្ហាញពីការអភិរក្សនិងការអភិវឌ្ឍសំលៀកបំពាក់ប្រពៃណីក្នុងបរិបទសង្គមសម័យបច្ចុប្បន្ន ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកានៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ ផ្លួវបុរាណនៅទីក្រុងហាណូយ  លេខ ៥០ វិថី Dao Dut Tu។
ការសម្តែងរបស់ក្លឹបច្រៀង Ca Tru ទីក្រុងហាណូយបានប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែវិច្ឆិកានៅវត្ត Kim Ngan លេខ ៤២ - ៤៤ Hang Bac ។ លើសពីនេះទៀតនឹងមានកម្មវិធីបង្ហាញម៉ូតមួយដែលមានឈ្មោះថា“ ដំណើររឿង” នៅថ្ងៃទី ២២ ខែវិច្ឆិកានៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ