សកម្មភាពវប្បធម៌សិល្បៈស្វាគមន៍ទិវាសែនខួបស្ដេច Hung ឆ្នាំ២០១៩

(VOVWORLD) - មុននោះ នាយប់ថ្ងៃទី១២ ខែមេសា នៅទីលានស្ដេច Hung ទីក្រុង Viet Tri បានប្រព្រឹត្តទៅមហោស្រពប្រជាប្រិយតាមដងវិថី ដោយមានការចូលរួមរបស់ សិល្បៈករ តារាសម្ដែង និងមហាជនប្រមាណ១៤០០នាក់មកពីគ្រប់ទិសទីទូទាំង ខេត្ត រួមជាមួយក្រុមសិល្បៈករមកពីខេត្តក្រុងផ្សេងៗជាច្រើន។ 
សកម្មភាពវប្បធម៌សិល្បៈស្វាគមន៍ទិវាសែនខួបស្ដេច Hung ឆ្នាំ២០១៩ - ảnh 1 ពិធីបុណ្យប្រណាំងទូកប្រពៃណីឆ្នាំ២០១៩នៅទីក្រុង Viet Tri

  នាថ្ងៃទី១៣ ខែមេសា នៅកំពង់ផែទន្លេ Tam Giang ទីក្រុង Viet Tri ភាគ ខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីបុណ្យប្រណាំងទូកប្រពៃណីឆ្នាំ២០១៩។ នេះជាពិធីបុណ្យប្រណាំងទូកដែលមានអាយុកាលយូលង់របំផុតនៅខេត្ត Phu Tho សំដៅលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលនៃសិល្បៈប្រណាំងទូក។

        មុននោះ នាយប់ថ្ងៃទី១២ ខែមេសា នៅទីលានស្ដេច Hung ទីក្រុង Viet Tri បានប្រព្រឹត្តទៅមហោស្រពប្រជាប្រិយតាមដងវិថី ដោយមានការចូលរួមរបស់ សិល្បៈករ តារាសម្ដែង និងមហាជនប្រមាណ១៤០០នាក់មកពីគ្រប់ទិសទីទូទាំង ខេត្ត រួមជាមួយក្រុមសិល្បៈករមកពីខេត្តក្រុងផ្សេងៗជាច្រើន។ លោក Nguyen Dac Thuy នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Phu Tho បានអោយ ដឹងថា៖

        “តាមរយៈមហោស្រពប្រជាប្រិយតាមដងវិថីនេះ យើងខ្ញុំមានបំណងចង់ផ្សព្វ ផ្សាយទៅកាន់ជនរួមជាតិក៏ដូចជាភ្ញៀវអន្តរជាតិអំពីខឿនវប្បធម៌ប្រជាប្រិយដ៏ សម្បូរបែបនៃប្រជាជាតិយើង។ ទន្ទឹមនឹងនោះ លើកតម្កើងរាល់តម្លៃដ៏ថ្លៃថ្លានៃ ជំនឿសែនខួបស្ដេច Hung ដើម្បីរួមចំណែកទៅក្នុងការផ្សព្វផ្សាយស្មារតីមហា សាមគ្គីជាតិទាំងមូល”។

        នាថ្ងៃដដែល នៅសារមន្ទីរស្ដេច Hung បានប្រព្រឹត្តទោពិព័រណ៍រូបថតគំនូរ ក្រោមប្រធានបទ “ទឹកដី មនុស្ស Phu Tho វៀតណាម-សេអ៊ូល កូរ៉េខាងត្បូង”។ ពិព័រណ៍នេះបានតាំងបង្ហាញស្នាដៃរបស់សិល្បៈករ វិចិត្រករខេត្ត Phu Tho និង វិចិត្រករកូរ៉េខាងត្បូងនានា សំដៅផ្សព្វផ្សាយអំពីទេសភាពធម្មជាតិនិងមនុស្ស Phu Tho ដ៏ស្រស់ស្អាត ក៏ដូចជាឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ មនុស្ស និង ទេសភាពធម្មជាតិនៃប្រទេសកូរ៉េខាងត្បូង ផងដែរ។ លោក Do Quoc Long ប្រធានសម្ព័ន្ធសមាគមន៍អក្សរសាស្ត្រសិល្បៈខេត្ត Phu Tho បានអោយដឹងថា៖

        “យើងខ្ញុំរៀបចំពិព័រណ៍លើកនេះគឺសំដៅបង្កើនទំនាក់ទំនងនិងការជួបប្រាស្រ័យវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូង។ ក្រោយពីពិព័រណ៍នេះ បណ្ដា សិល្បៈករកូរ៉េខាងត្បូងនឹងជួយឧទ្ទេសនាមអំពីវប្បធម៌និងមនុស្សវៀតណាមទៅកាន់ប្រជាជនកូរ៉េខាងត្បូង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ