សកម្មភាពស្ម័គ្រចិត្តជាច្រើនឆ្ពោះទៅទីក្រុង Dien Bien

(VOVWORLD) - វេទិកាបានប្រគល់ គោចំនួន ៥ ក្បាលទៀតដល់គ្រួសារក្រីក្រនៅឃុំ Thanh Yen ស្រុក Dien Bien ដែលមានតម្លៃសរុប ១៨០ លានដុង។
សកម្មភាពស្ម័គ្រចិត្តជាច្រើនឆ្ពោះទៅទីក្រុង Dien Bien - ảnh 1ប្រតិភូបានឧបត្ថម្ភគោដល់ប្រជាជនឃុំ Pa Khoang ទីក្រុង Dien Bien Phu។ រូបថត៖ TTXVN

នារសៀលថ្ងៃទី ២០ មេសា វេទិកាស្ត្រីវៀតណាមនៅអឺរ៉ុបបានសហការជាមួយកាកបាទក្រហមវៀតណាមប្រគល់គំរូសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពជូនគ្រួសារក្រីក្រនៅខេត្ត Dien Bien។ នៅឃុំ Pa Khoang ទីក្រុង Dien Bien Phu លោកស្រី Phan Bich Thien ប្រធានវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប និងប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមលោកស្រី Bui Thi Hoa បានប្រគល់គោចំនួន ៧ ក្បាលដល់គ្រួសារក្រីក្រ។ លើសពីនេះ វេទិកាបានប្រគល់ គោចំនួន ៥ ក្បាលទៀតដល់គ្រួសារក្រីក្រនៅឃុំ Thanh Yen ស្រុក Dien Bien ដែលមានតម្លៃសរុប ១៨០ លានដុង។

នារសៀលថ្ងៃដដែល មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានសហការជាមួយមូលនិធិដើម្បីទំនាក់ទំនងហុងគ្រី - វៀតណាម សម្ព័ន្ធក្រុមហ៊ុន Centralretil ក្រុមហ៊ុនភាគហ៊ុនអាហារទឹកដោះគោ Nutifood វេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប បានជួយឧបត្ថម្ភថវិកា បើកការដ្ឋានសាងសង់ ផ្ទះបាយសម្រាប់សាលាបឋមសិក្សា Muong Dang ប្រគល់ទឹកដោះគោចំនួន ៤៥០ ប្រអប់ និងធុងផ្ទុកទឹកចំនួន ១០០ ដល់គ្រួសារក្រីក្រនៅឃុំ Muong Dang ។ នេះគឺជាសកម្មភាពស្ថិតក្នុងកម្មវិធី “ដំណើរមនុស្សធម៌ - ផ្តល់ក្តីស្រលាញ់” ដែលរៀបចំឡើងដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម រួមជាមួយនឹងសកម្មភាពខែមនុស្សធម៌ឆ្នាំ ២០២៕។

ប្រតិកម្មទៅវិញ

ផ្សេងៗ