សកម្មភាពសួរសុខទុក្ខ ជូនអំណោយបុណ្យតេតនៅក្នុងទូទាំងប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែមករា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan និងក្រុមការងារ បានចុះសួរសុខទុក្ខនិងប្រគល់អំណោយជូនដល់វីរអ្នកម្ដាយវៀត ណាម គណៈអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត និងបងប្អូនកម្មករ ពលករនៅខេត្ត Tra Vinh។

នារសៀលថ្ងៃដដែល ក្រុមការងារបានទៅសួរសុខទុក្ខ ប្រគល់អំណោយជូន កម្មការចំនួន៥០នាក់នៅក្រុមហ៊ុន CY VINA Tra Vinh នៅក្នុងមណ្ឌលឧស្សាហកម្ម Long Duc ទីក្រុង Tra Vinh។ នៅពិធីប្រគល់អំណោយ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានឲ្យដឹងថា បក្សនិងរដ្ឋមានគោលជំហរ និងវិធានការជាច្រើនដើម្បី ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ក្នុងនោះអាជីវកម្ម ពលករ គឺជាមុខសញ្ញា ដែលទទួលបានការយកចិត្តទុកដាក់និងលក្ខណៈដ៏ល្អប្រសើរ។ លោកស្រីអនុ ប្រធានរដ្ឋបានលើកសំណើរថា៖
“ខ្ញុំមានបំណងថា ថ្នាក់ដឹកនាំមូលដ្ឋាន អង្គការសហជីព និងក្រុមហ៊ុននឹងថែទាំ ដល់បងប្អូនកម្មករដើម្បីឲ្យគ្រួសារទាំងអស់ទទួលអំណរបុណ្យតេតឆ្នាំនេះប្រកបដោយក្ដីសប្បាយរីករាយនិងភាពកក់ក្ដៅ កុំឲ្យជម្ងឺរាតត្បាតប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព រស់នៅរបស់មនុស្សគ្រប់គ្នា ដើម្បីឲ្យយើងមានថាមពលគ្រប់គ្រាន់ឈានចូលឆ្នាំថ្មីប្រកបដោយភាពចម្រុងចម្រើន។ ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលដាក់ចេញវិធានការជាច្រើន ក្នុងស្ថានការណ៍ប្រក្រតីភាពថ្មីប៉ុន្តែយើងនៅតែត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតបានយ៉ាងល្អទើបមានលក្ខណៈដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។
នារសៀលថ្ងៃទី១៩ ខែមករា អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម លោក Ngo Sach Thuc បានចុះប្រគល់អំណោយបុណ្យតេតជូនកម្មករ ដែលជួបការលំបាកដោយជម្ងឺ កូវីដ-១៩ ដែលកំពុងធ្វើការនៅតាមមណ្ឌលឧស្សាហកម្ម នៅខេត្ត Bac Giang និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រស្រុក Tan Yen ខេត្ត Bac Giang។
ក្នុងឱកាសនេះដែរ សមាគមន៍ការពារសិទ្ធិកុមារវៀតណាមបានរៀបចំកម្មវិធី “បុណ្យតេតកក់ក្ដៅសម្រាប់ប្អូន” ឆ្នាំ២០២២ ដោយប្រគល់អំណោយ អាហារូបករណ៍ រាប់រយចំណែកជូនដល់កុមារចំនួនជិត៨៧០នាក់ ជាពិសេសគឺកុមារដែលមានស្ថាន ភាពលំបាកនៅតំបន់ភ្នំភាគខាងជើង កុមារដែលជាកូនរបស់យុទ្ធជនកងការពារព្រំដែន នៅខេត្ត ក្រុងចំនួន៤ រួមមាន៖ Cao Bang Lang Son Dien Bien និងស្រុក Ba Vi ទីក្រុង ហាណូយ ដោយមានតម្លៃសរុបជាង៩៤០លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ