សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំ ២០២៤ នៅតាមខេត្ត ក្រុងនានា

(VOVWORLD) - នៅទីក្រុង Ca Mau ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាសែតនិទាឃរដូវ ខេត្តបានរៀបចំការតាំងពិពណ៌កាសែតនិទាឃរដូវ និងទស្សនាវដ្តីនិទាឃរដូវរបស់ក្រសួង ស្ថាប័នមជ្ឈិម ខេត្ត ក្រុងទូទាំងប្រទេស។ ការតាំងពិព័រណ៍ និងការផ្តល់រង្វាន់ដល់សារព័ត៌មាននិទាឃរដូវដែលមានជំនាញវិជ្ជាជីវៈ កម្មវិធីនិទាឃរដូវរបស់មណ្ឌលវប្បធម៌ ស្រុក និងក្រុង ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា។
សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំ ២០២៤ នៅតាមខេត្ត ក្រុងនានា - ảnh 1សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំ ២០២៤ នៅតាមខេត្ត ក្រុងនានា (រូបថត៖ nhandan.vn)

នាយប់ថ្ងៃទី ៣ ខែកុម្ភៈ នៅទីលាន Nguyen Tat Thanh ទីក្រុង Tuyen Quang សមាគមអ្នកកាសែត មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សមាគមអក្សរសិល្ប៍ និងសិល្បៈខេត្តបានរៀបចំសន្និសីទសារព័ត៌មាននិទាឃរដូវ និងបំផុសពានរង្វាន់សារព័ត៌មានឆ្នាំ ២០២៤ នៅខេត្ត Tuyen Quang។ សមាគមសារព័ត៌មាននិទាឃរដូវឆ្នាំ ២០២៤ បានតាំងបង្ហាញ និងណែនាំស្នាដៃកាសែតចំនួន ៦៨២ ដែលជាការបោះពុម្ព ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ខេត្ត ក្រុងទូទាំងប្រទេស និងទីភ្នាក់ងា រអង្គភាពខេត្ត Tuyen Quang; ការតាំងពិព័រណ៌រូបថតចំនួន ៧០ ធ្វើឡើងដោយប្រធានបទ “សេចក្តីប្រាថ្នារបស់ Tuyen Quang”។

នៅទីក្រុង Ca Mau ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាសែតនិទាឃរដូវ ខេត្តបានរៀបចំការតាំងពិពណ៌កាសែតនិទាឃរដូវ និងទស្សនាវដ្តីនិទាឃរដូវរបស់ក្រសួង ស្ថាប័នមជ្ឈិម ខេត្ត ក្រុងទូទាំងប្រទេស។ ការតាំងពិព័រណ៍ និងការផ្តល់រង្វាន់ដល់សារព័ត៌មាននិទាឃរដូវដែលមានជំនាញវិជ្ជាជីវៈ កម្មវិធីនិទាឃរដូវរបស់មណ្ឌលវប្បធម៌ ស្រុក និងក្រុង ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា។

ក្នុងសកម្មភាពជាបន្តបន្ទាប់ "អបអរសាទរបក្ស អំណរសាទរបុណ្យតេត ២០២៤"នាល្ងាចថ្ងៃទី ៣ ខែកុម្ភៈ ខេត្ត Hau Giang បានប្រារព្ធពិធីបូកសរុបការប្រឡងសម្ដែងសិល្បៈមហាជនឆ្នាំ ២០២៤។ ពិធីប្រឡងសិល្បៈមានគោលបំណងលើកកម្ពស់ការងារផ្សព្វផ្សាយ បង្កើតបរិយាកាសរីករាយ ដើម្បីអបអរសាទរពិធីបុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ លើកទឹកចិត្តដល់កម្មាភិបាល កម្មករ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត អនុវត្តការងារសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ និងសន្តិសុខប្រកបដោយជោគជ័យ និងបង្កើតសមិទ្ធផលនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិក្នុងឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ