សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំចរសំរឹទស័ក២០១៨បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស

(VOVWORLD) -នាថ្ងៃទី១០កុម្ភៈ ខេត្ត Tra Vinh បានរៀបចំពិធីជួបសំណេះសំណាល រំលឹកខួបលើកទី៨៨នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម រយៈពេល៥០ឆ្នាំនៃយុទ្ធនាការវាយ សម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទស័ក ១៩៦៨ និងអំណរនិទាឃ រដូវឆ្នាំច សំរឹទស័ក ២០១៨ ដោយមានការចូលរួមរបស់តំណាងជាង៩០០រូប ជាវីរៈអ្នក ម្តាយ អ្នកបដិវត្តន៍ជើងចាស់ គ្រួសារគោលនយោបាយ អ្នកមុខអ្នកការ កម្មភិបាលមនិង កងកម្លាំងប្រដាប់អាវុធក្នុងទូទាំងខេត្ត។
សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំចរសំរឹទស័ក២០១៨បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស - ảnh 1

សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំចរសំរឹទស័ក២០១៨បានប្រព្រឹត្តទៅ យ៉ាងផុលផុសលើទូទាំងប្រទេស

នាថ្ងៃដដែល សមាគមអ្នកកាសែតខេត្ត Lang Son បានរួមសហការជាមួយគណៈកម្មាធិការឃោសនាអប់រំគណៈកម្មាធិការបក្សខេត្ត Lang Son មន្ទីវប្បធម៌ កីឡានិង ទេសចរណ៍ខេត្តនិងមន្ទីព័ត៌មាននិងផ្សព្វផ្សាយ រៀបចំបើកពិធីបុណ្យសារព័ត៌មាន និទាឃ រដូវ២០១៨ ដោយមានការចូលរួមរបស់អង្គភាពសារព័ត៌មានក្នុងខេត្ត។

        ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ខេត្ត Phu Yen ក៏បានបើកពិធីបុណ្យសារព័ទ៌មាន និទាឃរដូវ បុណ្យផ្កានិទាឃរដូវនិងការតាំងពិព័រណ៍វិចិត្រសិល្បៈរូបថតនាយប់ថ្ងៃទី១០ កុម្ភៈផងដែរ។ នេះជាឱកាសដើម្បីអ្នកកាសែតផ្ទៀងស្តាប់មតិរបស់មហាជន តាមនោះ មានលើកកំពស់គុណភាព សក្តិសមជាមិត្តគួរឲ្យទុកចិត្តនិងមិត្តរួមដំណើរជាមួយ មហាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ