សកម្មភាពអបអរសាទរ មហាសន្និបាត​តំណាង​នារី​ទូ​ទាំង​​ប្រទេស​លើក​ទី​១៣​

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមនៃសមាគមនារីវៀតណាមបានបើកការតាំងពិព័រណ៍ "សមាគមនារីវៀតណាម-បន្តសរសេរឡើងនូវក្តីសុបិន្ត" ។
សកម្មភាពអបអរសាទរ មហាសន្និបាត​តំណាង​នារី​ទូ​ទាំង​​ប្រទេស​លើក​ទី​១៣​ - ảnh 1គណៈប្រតិភូអញ្ជើញទៅទស្សនាការតាំងពិព័រណ៍។ (រូបថត៖TTXVN)

ការតាំងពិព័រណ៍មានខ្លឹមសារចំនួនបីគឺ៖ សញ្ញាសំគាល់នៃកំណាត់ផ្លូវ; សញ្ញាសំគាល់នៃអណត្តិ ២០១៧-២០២២; ឆ្ពោះទៅរកអនាគត។ ជាមួយនឹងតួលេខគួរឱ្យចាប់អារម្មណ៍ រូបភាពដែលបានជ្រើសរើស រួមជាមួយពាក្យគន្លឹះ និងពាក្យសម្តីដែលបានឆ្លងកាត់តាមគន្លងប្រវត្តិសាស្ត្រ ការតាំងពិព័រណ៍នេះបានរៀបជាប្រព័ន្ធនូវសមិទ្ធិផលដែលសមាគមសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន។ ទន្ទឹមនឹងនេះ ឧទ្ទេសនាមអំពីការទទួលមរតកប្រពៃណីរបស់ស្ត្រី ឆ្លងកាត់អណត្តិមហាសន្និបាតជាច្រើន ហើយជំនាន់ក្រោយៗនឹងបន្តសរសេរឡើង នូវក្តីសុបិន្តនៃសមភាពនិងការអភិវឌ្ឍរបស់ស្ត្រីវៀតណាម។ អនុប្រធានសមាគមន៍នារីវៀតណាម លោកស្រី Nguyen Thi Minh Huong បានមានប្រសាសន៍ថា៖   “ការតាំងពិព័រណ៍នេះ បានបង្ហាញពីចំណុចសំខាន់ៗនៃអាណត្តិមហាសន្និបាតលើកទី១២ ជាមួយនឹងសកម្មភាពជាក់ស្តែង ដែលមានលក្ខណៈជាព្រឹត្តិការណ៍និងរីកសាយភាយប្រកបដោយនិរន្តរភាព។ នោះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដឹកនាំចលនាសមាគមពីថ្នាក់មជ្ឈឹម រហូតដល់មូលដ្ឋាន ជាសាមគ្គីភាព គាំពារនិងច្នៃប្រឌិត របស់សមាជិករាប់លាននាក់នៅទូទាំងប្រទេស ក្នុងបរិបទដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩”។

ការតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី១១ខែមីនា។

នាព្រឹកថ្ងៃដដែល គណៈកម្មាធិការមជ្ឈឹមនៃសមាគមន៍នារីវៀតណាមរួមជាមួយកាកបាទក្រហមវៀតណាម និងវិបផតថលមនុស្សធម៌ បានបំផុសចលនាផ្ញើរសារដើម្បីគាំទ្រកម្មវិធី "អមដំណើរជាមួយស្ត្រីនៅឯនាយព្រំដែន" ដើម្បីជួយដល់អ្នកដែលត្រូវការ ដូច្នេះពួកគេអាចជួយខ្លួនឯង រួចផុតពីភាពក្រីក្រ ក្រោកឡើងធ្វើអាជីវកម្ម ហើយតាមទាន់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដូចនាសព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ