សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ

(VOVWORLD) -  នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញបានពិភាក្សាលើប្រធានបទទាក់ទងនឹងកិច្ចសហប្រតិបត្តិការវៀតណាម - ថៃលើគ្រប់វិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ ទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងឱកាសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ (៦ សីហា ១៩៧៦ - ៦ សីហា ២០២១) នៅថ្ងៃទី ៦ ខែសីហា វិទ្យាស្ថានសិក្សាអន្តរជាតិនិងសន្តិសុខ នៃសាកលវិទ្យាល័យ Chulalongkorn ព្រះរាជាណាចក្រថៃ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានរៀបចំសិក្ខាសាលាមួយស្តីអំពីចក្ខុវិស័យអនាគតរបស់ថៃនិងវៀតណាម ដោយមានការចូលរួមពីអ្នកប្រាជ្ញមកពីប្រទេសទាំងពីរ។

នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញបានពិភាក្សាលើប្រធានបទទាក់ទងនឹងកិច្ចសហប្រតិបត្តិការ វៀតណាម-ថៃលើគ្រប់វិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ ទេសចរ ណ៍ ការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅថ្ងៃដដែលគឺថ្ងៃទី ៦ ខែសីហា អ្នកនិពន្ធមួយក្រុមរបស់លោកស្រីបណ្ឌិត Truong Thi Hang - សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Lampang Rajabhat និងបណ្ឌិត Nakorn Serirak សាស្រ្តាចារ្យនៅបណ្ឌិត្យសភានយោបាយនៃសាកលវិទ្យាល័យ Khon Kaen  (ប្រទេសថៃ) បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “រយៈពេល ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិសាស្ត្រ”។ សៀវភៅនេះត្រូវបានបោះពុម្ពជាពីរភាសាគឺវៀតណាមនិងថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ