សកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាស" នៅវិថីបុរាណហាណូយ

(VOVWORLD) - នាថ្ងៃទី ១៦ ខែធ្នូ នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌ Ho Guom (ហាណូយ) គណៈគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយ បានសម្របសម្រួលជាមួយសារមន្ទីរជ័យជំនះ B52 បញ្ជាការដ្ឋានរដ្ឋធានីហាណូយ ដើម្បីបើកពិធីបើកបង្ហាញ និងណែនាំអំពីវត្ថុបុរាណ និងរូបភាពទាក់ទងនឹងយុទ្ធនាការឌៀនបៀនភូ (Dien Bien Phu) នៅលើអាកាស។

សកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាសប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem លោក Pham Tuan Long ថ្លែងមតិនៅពិព័រណ៍
សកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាសវត្ថុតាងរបស់អាកាសយានិកអាមេរិកបង្ហាញនៅឯការតាំងពិព័រណ៍

ព្រឹត្តិការណ៍នេះក៏បានបើកនូវសកម្មភាពរំលឹកខួបជាច្រើនដែលបានប្រារព្ធឡើងនៅទីធ្លាវិថីបុរាណ ផ្លូវថ្មើរជើងនៃបឹង Hoan Kiem និងតំបន់ជុំវិញ ដូចជា៖ ការបញ្ចាំងភាពយន្តឯកសារ "ហាណូយ - ឌៀនបៀនភូនៅលើអាកាសក្នុងខែធ្នូ ឆ្នាំ ១៩៧២"។ ; តាំងបង្ហាញរូបថតឯកសារសខ្មៅចំនួន ៥០ សន្លឹកនៃជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាស”; ការសម្តែងសិល្បៈ "បទភ្លេងនៃសន្តិភាព"។

សកម្មភាពជាបន្តបន្ទាប់មានរយៈពេលរហូតដល់ថ្ងៃទី ២៥ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ