សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយឯក Luong Tam Quang បានអញ្ជើញដឹកនាំជំនួបជាមួយតំណាងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាន។
សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ។ រូបថត៖ VOV

ក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ ២១ មិថុនា ២០២៤) នារសៀលថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម - ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយទីភ្នាក់ងារសារព័ត៌មាននានា។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ សម្របសម្រួល និងការជួយឧបត្ថម្ភរបស់ ក្រសួង ស្ថាប័នមជ្ឈឹម និង ទីភ្នាក់ងារសារព័ត៌មានជាមួយបុព្វហេតុកសាងកងទ័ពប្រជាជនវៀតណាម៖

“ទីភ្នាក់ងារសារព័ត៌នានាមានបន្តបង្កើនពេលវេលាឃោសនាយ៉ាងទូលំទូលាយ និង ទាន់ពេលវេលាអំពីកងទ័ព កសាង និងថែរក្សាទំព័រឯកទេស កម្មវិធីឃោសនាស្ដីពីយោធាការពារជាតិ។ ទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម កាសែត Nhan Dan កាសែតអេឡិចត្រូនិករបស់បក្សកុម្មុយនិស្តវៀតណាម និងទីភ្នាក់ងារសារព័ត៌មានផ្សេងទៀតបានវិនិយោគលើកសាង និងផ្សាយកម្មវិធីទូរទស្សន៍ និងវិទ្យុតាមអនឡាញ ភាពយន្តឯកសារ  ដើម្បីឆ្លុះបញ្ចាំងពីស្មារតីត្រៀមខ្លួនជាស្រេចប្រយុទ្ធខ្ពស់របស់កងទ័ពក្នុងកិច្ចការពារអធិបតេយ្យភាពព្រំដែន និងកោះសមុទ្រ”។

សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 2លោកឧត្តមសេនីយឯក Luong Tam Quang ប្រគល់ប័ណ្ណសរសើរដល់បុគ្គលដែលមានស្នាដៃឆ្នើម។ រូបភាព៖ ក្រសួងនគរបាល
នាថ្ងៃទី ១៤ មិថុនាដដែល នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយឯក Luong Tam Quang បានអញ្ជើញដឹកនាំជំនួបជាមួយតំណាងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាន។ លោករដ្ឋមន្ត្រីមានគោលបំណងថា សារព័ត៌មានបន្តរួមដំណើរជាមួយកងកម្លាំងនគរបាល សក្តិសមជាជាយុទ្ធជនឈានមុខលើសមរភូមិការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ