សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា

(VOVWORLD) - ក្នុងឱកាស អបអរសាទរទិវាគ្រូបង្រៀន វៀតណាម ថ្ងៃទី២០ខែវិច្ឆិកានោះ នាថ្ងៃទី ២០ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនពរដល់កម្មាភិបាល គ្រូប្រៀននិងបុគ្គលិកបាននិងកំពុងបំពេញការងារក្នុងវិស័យប់រំ។ 
សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា - ảnh 1 លោករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្ រូអ្នកគ្រូនៃសាលាបឋមសិក្សា Tan Hoa ស្រុក Minh Hoa ខេត្ត Quang Binh (ប្រភព៖ Dan tri)

នៅក្នុងសារលិខិតនេះ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ វិស័យអប់រំរបស់ប្រទេសជាតិនៅបន្តទទួលបានលទ្ធផលសំខាន់ៗ នៃដំណើរការផ្លាស់ប្តូរជាមូលដ្ឋាននិងទូលំទូលាយនៃការអប់រំ។

ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីអប់រំថ្មីនេះ កត្តាមានចរិតលក្ខណៈសម្រេចនោះគឺជាជួរគ្រូបង្រៀនតែម្តង។ ក្រឡែកមើលឡើងវិញទៅឆ្នាំ ២០១៩ គ្រូបង្រៀននិងបុគ្គលិកគ្រប់គ្រងការអប់រំនៅទូទាំងប្រទេស មិនត្រឹមតែខិតខំបំពេញភារកិច្ចនៃការបង្រៀននិងការគ្រប់គ្រងឱ្យបានល្អប៉ុណ្ណោះទេ ថែមទាំងរក្សាការស៊ីចង្វាក់គ្នាជាមួយនឹងការច្នៃប្រឌិតថ្មីផងដែរ។

លោករដ្ឋមន្រ្តីបានជឿជាក់ថា គ្រូបង្រៀននិងកម្មាភីបាលគ្រប់គ្រងការអប់រំម្នាក់ៗ នឹងធ្វើអស់ពីចិត្ត ពីថ្លើមនិងជក់ចិត្តចំពោះអាជីពជាគ្រូបង្រៀនបម្រើប្រទេសជាតិ។ ក្នុង ឱកាសនេះ តំបន់នានាទូទាំងប្រទេស ក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បីតបស្នងសងគុណចំពោះលោកគ្រូ អ្នកគ្រូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ