សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា

(VOVWORLD) - ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅសកម្មភាពតបស្នងសងគុណដល់លោកគ្រូ អ្នកគ្រូជាច្រើន។
សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh

នាយប់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីលើកតម្កើង លោកគ្រូ អ្នកគ្រូវ័យក្មេងឆ្នើមចំនួន ៩៩ នាក់ ថ្នាក់មជ្ឈឹមលើកទី ២ ឆ្នាំ ២០២០។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានអះអាងថា៖“ រដ្ឋាភិបាល ក្រសួងអប់រំ និងបណ្តុះបណ្តាល និងស្ថាប័ននានាគ្រប់ជាន់ថ្នាក់ជានិច្ចកាលផ្ដោតការយកចិត្តទុកដាក់ដើម្បីធានារបប គោលនយោបាយសម្រាប់ជួរគ្រូបង្រៀន បាននឹងនរចិត្តបំពេញការងារ ជំនះពុះពារលើការលំបាក ហើយខិតខំប្រឹងប្រឹងក្នុងបុព្វហេតុបណ្ដុះបណ្ដាលមនុស្ស។ លើលពីនេះទៅទៀត លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យ លោកគ្រូ អ្នកគ្រូបន្តសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាចូលរួមចំណែកច្រើនថែមទៀតសម្រាប់បុព្វហេតុបណ្ដុះបណ្ដាលមនុស្សរបស់បក្ស រដ្ឋ និងប្រជាជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ