សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេសជាតិ

(VOVWORLD) - សកម្មភាពដ៏ផុសផុលមួយ ដែលទាក់ទាញប្រជាជនចូលរួម និងតាមដានយ៉ាងច្រើនកុះករគឺប្រភេទកីឡាជនជាតិ និងល្បែងប្រពៃណីរបស់បងប្អូនជនរួមជាតិ Mong ដោយបានរៀបចំនៅកីឡដ្ឋាន Mu Cang Chai។
សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេសជាតិ - ảnh 1សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេសជាតិ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរទិវាបុណ្យេឯករាជ្យជាតិលើកទី៧៧ ថ្ងៃទី២ ខែកញ្ញា នៅស្រុកព្រៃភ្នំ Mu Cang Chai ខេត្ត Yen Bai បានប្រព្រឹត្តិទៅសកម្មភាពវប្បធម៌ជាច្រើន។ សកម្មភាពដ៏ផុសផុលមួយ ដែលទាក់ទាញប្រជាជនចូលរួម និងតាមដានយ៉ាងច្រើនកុះករគឺប្រភេទកីឡាជនជាតិ និងល្បែងប្រពៃណីរបស់បងប្អូនជនរួមជាតិ Mong ដោយបានរៀបចំនៅកីឡដ្ឋាន Mu Cang Chai។ សកម្មភាពទាំងនេះបានបង្កើតបរិយាកាសសាមគ្គីភាព រស់រវើក រួមចំណែកលើកកម្ពស់ជីវភាពខាងវប្បធម៌ និងស្មារតីសម្រាប់ជនរួមជាតិនៅតំបន់ព្រៃភ្នំ។

រួមជាមួយប្រជាជននៅទូទាំងប្រទេសអបអរសាទរលើកទី ៧៧ ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញានោះ ប្រជាជននៅតំបន់ព្រំដែនវៀតណាម-ឡាវក៏មានអារម្មណ៍សប្បាយរីករាយប្រមូលផ្តុំគ្នានៅតំបន់ច្រកទ្វារព្រំដែន Long Sap ស្រុក Moc Chau ខេត្ត Son La ដើម្បីចូលរួមសកម្មភាពវប្បធម៌ និងកីឡាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ