សកម្មភាពអបអរសាទរមហាពិធីបុណ្យវិសាខបូជា-ពុទ្ធសករាជ ២៥៦១

(VOVWORLD) -ថ្ងៃទី៤ឧសភា គណៈកម្មាធិការសណសិរ្សមាតុភូមិខេត្ត Vinh Long ( ភាគខាងត្បូងវៀតណាម) ក៏បានរៀបចំជំនួបប្រាស្រ័យអ្នកមុខ អ្នកការនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Vinh Long ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦១
សកម្មភាពអបអរសាទរមហាពិធីបុណ្យវិសាខបូជា-ពុទ្ធសករាជ ២៥៦១ - ảnh 1 សកម្មភាពអបអរសាទរមហាពិធីបុណ្យវិសាខបូជា-ពុទ្ធសករាជ ២៥៦១

(VOV)_ នាថ្ងៃទី៤ឧសភា គណៈប្រតិភូគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត Quang Nam បានទៅកាន់វត្ត Dao Nguyen ទីក្រុង Tam Ky ខេត្ត Quang Nam (ភូមិភាគកណ្ដាលវៀតណាម) បានអញ្ជើញទៅជូនពរអ្នកមុខអ្នកការពុទ្ធសាសនា និងពុទ្ធសាសនិក ខេត្ត Quang Nam ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦១។នៅទីនេះ លោកស្រី Nguyen Thi Thu Lan ប្រធានគណៈកម្មាធិការចលនាប្រជាជន នៃគណៈកម្មាធិការបក្សខេត្ត Quang Nam បានអះអាងថា៖ សមាគមពុទ្ធសាសនាខេត្តបានជួយជ្រោមជ្រែងជលនាប្រឡងប្រណាំងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង រួមចំណែកជាមួយប្រជាជនក្នុងខេត្ត សម្រេចជោគជ័យគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខ ការពារប្រទេស កសាងផែនមហាសាមគ្គីជាតិកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំខេត្ត Quang Nam ជឿជាក់ថា៖ នាពេលខាងមុខនេះបណ្ដាអ្នកមុខ អ្នកការពុទ្ធសាសនា និងពុទ្ធសាសនិក បន្តអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។

          ក៏ក្នុងថ្ងៃទី៤ឧសភា គណៈកម្មាធិការសណសិរ្សមាតុភូមិខេត្ត Vinh Long ( ភាគខាងត្បូង វៀតណាម) ក៏បានរៀបចំជំនួបប្រាស្រ័យអ្នកមុខ អ្នកការនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត  Vinh Long ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦១ ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ