សុក្រិត្យគណៈប្រតិបត្តិ និងក្រុមប្រធានអគ្គសហព័ន្ធពលករវៀតណាមក្នុងអាណត្តិ ២០១៨-២០២៣

(VOVWORLD) - នាថ្ងៃទី ២៨ខែកក្កដា នៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករៀតណាមបានប្រារព្ធធ្វើឡើងកិច្ចប្រជុំគណៈប្រតិបត្តិ នៃអគ្គសហព័ន្ធពលករវៀតណាមលើកតី ៤ នីតិកាលទី១២ សំដៅសុក្រឹត្យគណៈប្រតិបត្តិការ ក្រុមប្រធាននិងមុខតំណែងជាប្រធានអគ្គសហព័ន្ធពលករនីតិកាលទី១២ អាណត្តិ ២០១៨ -២០២៣។
សុក្រិត្យគណៈប្រតិបត្តិ និងក្រុមប្រធានអគ្គសហព័ន្ធពលករវៀតណាមក្នុងអាណត្តិ ២០១៨-២០២៣ - ảnh 1លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិម ជូនពរចំពោះ លោក Nguyen Dinh Khang ដែលបានឡើងកាន់តំណែងធ្វើជាប្រធានថ្មីរបស់អគ្គសហព័ន្ធពលករវៀតណាម (TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ដោយមានសម្លេងគាំទ្រ ១០០% លោក  Nguyen Dinh Khang ត្រូវបានតែងតាំងជាប្រធានអគ្គសហព័ន្ធពលករនីតិកាលទី១២ អាណត្តិ ២០១៨ -២០២៣ ជំនួសឲ្យលោក Bui Van Cuong ដែលត្រូវបានការិយាល័យនយោបាយតែងតាំងធ្វើជាលេខាគណៈកម្មាធិការបក្សខេត្ត Dak Lak។ ថ្លែងនៅក្នុងពិធីទទួលតំណែងនេះ លោក Nguyen Dinh Khang បានឲ្យដឹងថា៖ "ខ្ញុំស្ម័គ្រចិត្តរួមដំណើរជាមួយគណកម្មការបក្សនៃក្រុមអង្គប្រធាន ក្នុងការពង្រីកប្រពៃណីដ៏ត្រចេះត្រចង់របស់សហជីពវៀតណាម ដោយផ្តោតទៅលើការផ្លាស់ប្តូរថ្មីនូវរបៀបធ្វើសកម្មភាពរបស់សហជីព ព្រមទាំងលើកកំពស់ប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចថែទាំនិងការពារផលប្រយោជន៍ដល់សមាជិកអគ្គសហព័ន្ធពលករវៀតណាម និង ពលករ ក៏ដូចជាសុក្រឹត្យរូបសណ្ឋាននៃការចាត់តាំងក្បាលម៉ាស៊ីនយ៉ាងរលូន ; អនុវត្តប្រកប ដោយប្រសិទ្ធភាព និងផ្សារភ្ជាប់ការកសាងកម្លាំងកម្មាភិបាលសហជីពមានជំនាញវិជ្ជាជីវៈ និងមានឬទ្ធានុភាពដ៏អស់ពីចិត្តពីថ្លើមក្នុងការឆ្លើយតបនឹងតម្រូវការក្នុងដំណាក់កាលថ្មីផងដែរ"។

ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិម ក៏បានជូនពរចំពោះ លោក Nguyen Dinh Khang ដែលបានឡើងកាន់តំណែងធ្វើជាប្រធានថ្មីរបស់ អគ្គសហព័ន្ធពលករវៀតណាម។ លោកស្រីបានឲ្យដឹងថា៖ "សហជីពមានភារកិច្ចចំនួន ៣ គឺ តំណាងឲ្យផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ កសាងនិងអភិវឌ្ឍន៍សមាជិក ព្រមទាំងជាស្ពានតភ្ជាប់រវាងបក្ស និងពលករជាមួយគ្នាផងដែរ។សហជីពត្រូវកសាងអង្គការ និងក្រុមកម្មាភិបាលថ្មីដើម្បីធ្វើឲ្យបានល្អនូវភារកិច្ចទាំង៣នោះផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ