សាកលវិទ្យាល័យ Hamburg (អាល្លឺម៉ង់) រៀបចំសិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី ១៨ ខែវិច្ឆិកា វិទ្យាស្ថានអាស៊ី-អាហ្រ្វិកនៃសាកលវិទ្យាល័យ Hamburg (អាល្លឺម៉ង់) បានរៀបចំសិក្ខាសាលាអន្តរជាតិស្ដីពីយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាសមុទ្រខាងកើត តាមទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។

សាកលវិទ្យាល័យ Hamburg (អាល្លឺម៉ង់) រៀបចំសិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើត - ảnh 1លោកស្រីបណ្ឌិត Eve Wilden នាយិកាវិទ្យាស្ថានអាស៊ី-អាហ្វ្រិក សាកលវិទ្យាល័យ Hamburg ថ្លែងមតិបើកសិក្ខាសាលា។ (រូបថត៖ Manh Hung/VNA)

ដោយប្រធានបទ “យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និងសមុទ្រខាងកើត - ទស្សនៈពីតំបន់” សិក្ខាសាលាបានទាក់ទាញការចូលរួមនិងពិភាក្សារបស់អ្នកជំនាញ អ្នកស្រាវជ្រាវមកពីប្រទេសជាច្រើនជុំវិញពិភពលោក ដូចជា អាល្លឺម៉ង់ បារាំង អូស្ត្រាលី ជប៉ុន ជាដើម។

នៅសិក្ខាសាលានេះ អ្នកជំនាញទាំងអស់បានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងសាលក្រមឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាល PCA គឺជាមូលដ្ឋានគតិយុត្តដ៏រឹងមាំ និងសំខាន់បំផុតសម្រាប់ការដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ អំពើឯតោភាគីដែលរំលោភបំពានលើច្បាប់អន្តរជាតិ បង្ករឿងហេតុ ប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើកម្លាំងប្រឆាំងនឹងប្រទេសផ្សេងទៀត គឺមិនអាចទទួលយកបានឡើយ។ យោងតាមអ្នកជំនាញ មានតែការចរចាយ៉ាងសកម្មដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក ដោយគិតគូរពីផលប្រយោជន៍សុខដុមរមនារបស់ភាគីនានា ព្រមទាំងការជំរុញការជឿទុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគតយូរអង្វែង ទើបជាវិធានការដ៏ល្អបំផុតក្នុងការដោះស្រាយជម្លោះ ការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ