សាកលវិទ្យាល័យ Kien Giang សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាស៊ីមកំចាយមារ

(VOVWORLD) -នាថ្ងៃទី២៤ឧសភា ពិធីចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នា (MoU) សហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Kien Giang ខេត្ត Kien Giang ជាមួយសាកលវិទ្យាល័យជាស៊ីម កំចាយមារ របស់កម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូត វៀតណាមប្រចាំនៅរាជធានីភ្នំពេញ (កម្ពុជា)។ អញ្ជើញចូលរួមនិងធ្វើជាកសិណសាក្សីនៅពិធីនេះមានវត្តមានឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងអនុរដ្ឋលេខាធិការក្រសួងអប់រំ  យុវជននិងកីឡាកម្ពុជា លោក ទូច វិសាលសុខ តំណាងគណៈសាលាទាំងពីរនិងអ្នកយកព័ត៌មាននៃប្រទេសទាំងពីរ។

សាកលវិទ្យាល័យ Kien Giang សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាស៊ីមកំចាយមារ - ảnh 1ទិដ្ឋភាពនៃពិធី 

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី១៦ គណៈកម្មកាចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យាដែលប្រព្រឹត្តទៅនាថ្ងៃទី១៧ឧសភានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន នោះ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសទាំងពីរ ក្នុងនោះមានការបង្កើតមជ្ឈមណ្ឌលវៀតណាមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអះអាងថា ពិធីចុះហត្ថលេខាលើ MoU ថ្ងៃនេះជាសក្ខីភាពជាក់ស្តែងឲ្យការអភិវឌ្ឍកាន់តែខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវ ការអភិវឌ្ឍប្រភពធនធានមនុស្សរបស់តំបន់នានានៃប្រទេសទាំងពីរ។

សាកលវិទ្យាល័យ Kien Giang សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាស៊ីមកំចាយមារ - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងពិធី 

រីឯខ្លួនវិញ អនុរដ្ឋលេខាធិការ លោក ទូច វិសាលសុខ បានតាងនាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការរបស់សាលាទាំងពីរនិងការជួយឧប ត្ថម្ភយ៉ាងសកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធ ភាពរាល់គោលនយោបាយសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោក អនុរដ្ឋលេខាធិការ ទូច វិសាលសុខ ក៏បានអះអាងថា ពិធីនេះជាសក្ខីភាពច្បាស់បញ្ជាក់ពីលទ្ធផល សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យសាលាទាំងពីរ ពន្លឿនការបង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវរួមអំពីកសិកម្មសរីរាង្គ រួមចំណែកសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រ ទេសនីមួយៗនិងទំនាក់ទំនងសហប្រតិនបត្តិការមិត្តភាពនិយាយរួម។

យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១៦ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យសាស្ត្របច្ចេកវិទ្យា វៀតណាមបន្តផ្តល់អាហារូបករណ៍រាប់រយចំណែកសម្រាប់និស្សិតកម្ពុជានៅរៀននៅវៀតណាមជារៀងរាល់ឆ្នាំ និងផ្ទយទៅវិញ កម្ពុជាក៏ជួយបណ្តុះបណ្តាលនិស្សិតវៀតណាមតាមសំណូមពររបស់ក្រសួង ស្ថាប័ននិងតំបន់នា នារបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ