សិក្សាស្រាវជ្រាវលើការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនកុមារ ដែល​មានអាយុចាប់ពី ៥ ឆ្នាំ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ភារកិច្ចដល់ក្រសួងសុខាភិបាល សម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល រៀបចំការសិក្សាស្រាវជ្រាវចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៥ ឆ្នាំ ឡើងទៅ។
សិក្សាស្រាវជ្រាវលើការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនកុមារ ដែល​មានអាយុចាប់ពី ៥ ឆ្នាំ - ảnh 1ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនប្រជាជន (រូបថត៖ Hoang Hung/VNA)

នាថ្ងៃទី ៦ មករា ខុទ្ទកាល័យរដ្ឋាភិបាលបានបញ្ជូនឯកសារដោយស្នើឲ្យក្រសួងសុខាភិបាលសុក្រិតពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្ដីពីការបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់កុមារដែលមានអាយុពី ៥ ឆ្នាំ ទៅ ១២ ឆ្នាំ ដើម្បីរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី។

តាមនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ភារកិច្ចដល់ក្រសួងសុខាភិបាល សម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល រៀបចំការសិក្សាស្រាវជ្រាវចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៥ ឆ្នាំ ឡើងទៅ ពីបទពិសោធន៍អន្តរជាតិ បទពិសោធន៍របស់ខេត្ត ក្រុងនានាក្នុងប្រទេស ដើម្បីត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងជូនកុមារ ដើម្បីកុមារបានវិលត្រឡប់មកសាលារៀនវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ