សឹង្ហបុរីធ្វើសមយុទ្ធប្រឆាំងភេរវកម្ម

សឹង្ហបុរីធ្វើសមយុទ្ធប្រឆាំងភេរវកម្ម - ảnh 1
សឹង្ហបុរីបានបង្កើនវិធានការសន្តិសុខបន្ទាប់ពី ការវាយប្រហារបង្ហូរឈាមនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពី សប្ដាហ៍កន្លងទៅ។ (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងប៉ូលីសសឹង្ហបុរី (SPF) បានដំណើរការសមយុទ្ធប្រឆាំងនឹង
ភេរវកម្មដោយមានការចូលរួមរបស់ប៉ូលីសជាង១ពាន់៨រយនាក់ក្នុងរយៈពេលពីរ
ថ្ងៃគឺថ្ងៃទី១៨និងថ្ងៃទី១៩ មករា។តាម SPF ថា សមយុទ្ធនេះសំដៅត្រួតពិនិត្យសម
ត្ថភាពរបស់កងកម្លាំងនានានៃសឹង្ហបុរីក្នុងការទប់ទល់ទៅនឹងការវាយប្រហារប្រដាប់
អាវុធនៅប្រទេសកោះនេះ។សឹង្ហបុរីបានបង្កើនវិធានការសន្តិសុខបន្ទាប់ពីការវាយ
ប្រហារបង្ហូរឈាមនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពី សប្ដាហ៍កន្លង
ទៅ។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងយុត្តិធម៌សឹង្ហបុរីលោក​ K Shanmugam បានព្រមាន
ថា ការដែលរដ្ឋាភិបាលជាច្រើនខ្វះខាតនូវការយកចិត្ត ទុកដាក់ដល់បញ្ហាអភិវឌ្ឍន៍
និងអប់រំ ក៏ដូចជាខ្វះខាតការតាំងចិត្តដ៏ខ្លាំងក្លាចំពោះ សហគមន៍ពហុជនជាតិ
បាននាំទៅការគំរាមកំហែងភេរវកម្មកើនឡើងនៅក្នុង តំបន់។ដោយហេតុនេះ
រដ្ឋាភិបាលសឹង្ហបុរីកំពុងរៀបចំផែនការអនុវត្តវិធានការ ជាច្រើនសំដៅធានាភាព
សុខដុមវនិងភាបស្រុះស្រួលរវាងជនជាតិនិងជំនឿសាសនានានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ