សេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក

(VOVWORLD) - សហរដ្ឋអាមេរិក និង ម៉ិកស៊ិកបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសដែលប្រធានាធិ បតីម៉ិកស៊ិកលោក Manuel López Obrador បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
សេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក - ảnh 1 ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និង ម៉ិកស៊ិក (រូបថត៖ AP)

សេចក្តីថ្លែងការណ៍រួមរវាងប្រធានាធិ បតីលោក Donald Trump និងប្រធា នាធិបតី ម៉ិកស៊ិកលោក Manuel López Obrador បានឲ្យដឹងថា៖ ប្រទេសទាំងពីរបានផ្លាស់ប្តូរថ្មី និងពង្រឹងទំនាក់ទំនងភាពជាដៃគូ ដើម្បីបន្សាំខ្លួនទៅនឹងបញ្ហាប្រឈមខាងសន្តិសុខនិងសេដ្ឋកិច្ចនៅសត វត្សរ៍ទី ២១ ចំពោះតំបន់អាមេរិកខាងជើង។ ជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ បានប្រព្រឹត្តិទៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក - ម៉ិកស៊ិក - កាណាដាបានចូលជាធរមានជាផ្លូវការ។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក - កាណាដា គឺជាឧបករណ៍ដ៏ល្អប្រសើរដើម្បីធានានូវភាពប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងបង្កើនការជឿទុកចិត្តចំពោះសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលមានសារៈសំខាន់សម្រាប់ដំណើរការស្តារឡើងវិញរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក - កាណាដាជាសញ្ញាសម្គាល់សម្រាប់យុគសម័យថ្មី ដែលនាំមកនូវផលប្រយោជន៍ជូនកម្មករ កសិករ វិស្វករ និងសហគ្រិននៃប្រទេសទាំងពីរ ដែលដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ