សេចក្ដីថ្លែងការណ៍រួមវៀតណាម-កូរ៉េខាងត្បូងឆ្ពោះទៅអនាគត

(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកកាន់វៀតណាមចាប់ពីថ្ងៃទី២២ដល់ទី២៤ មីនា ប្រទេសទាំងពីរ បានចេញសេចក្ដីថ្លែងការណ៍រួមនាថ្ងៃទី២៤ មីនា។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-កូរ៉េខាងត្បូងឆ្ពោះទៅអនាគត - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ 


ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកកាន់វៀតណាមចាប់ពីថ្ងៃទី២២ដល់ទី២៤ មីនា ប្រទេសទាំងពីរ បានចេញសេចក្ដីថ្លែងការណ៍រួមនាថ្ងៃទី២៤ មីនា។

ក្នុងនោះ ភាគីទាំងពីរអះអាងថា នឹងបន្តពង្រឹងថែមទៀតនូវគ្រឹះស្ថានទំនាក់ ទំនងសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នា ព្រមទាំងជំរុញ បើកទូលាយ និងធ្វើឲ្យស៊ីជំរៅថែមទៀតនូវកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ឆ្ពោះទៅការ តម្លើងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាង ត្បូងនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពលើការបង្កើននិងធ្វើឲ្យស៊ីជំរៅ ថែមទៀតនូវយន្តការជួបប្រាស្រ័យ ផ្លាស់ប្ដូរ និងជួបសន្ទនារវាងបណ្ដាស្ថាប័នចំណុះ រដ្ឋាភិបាល អាជ្ញាធរតំបន់ រដ្ឋសភា បក្សនយោបាយ និងអង្គការសង្គមនានា សំដៅបន្តពង្រឹងគ្រឹះស្ថានដ៏រឹងមាំសំរាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្រទ្វេភាគី។

ប្រទេសទាំងពីរនឹងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មប្រកបដោយតុល្យភាព និងចីរភាព សំដៅសម្រេចគោលដៅទទួលបានទំហំពាណិជ្ជកម្ម ទ្វេភាគីចំនួន១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ក៏ដូចជាការដោះ ស្រាយជម្លោះដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនិងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពគ្នាថា ការដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់ស.ប.បកូរ៉េប្រកបដោយសន្តិភាព និងបង្កើតសន្តិភាពដ៏ស្ថិតស្ថិរនៅឧបទ្វីប កូរ៉េ ជាបញ្ហាគន្លឹះចំពោះសន្តិភាព វិបុលភាពមិនត្រឹមតែសំរាប់ឧបទ្វីបកូរ៉េប៉ុណ្ណោះ ទេ ថែមទាំងសំរាប់ពិភពលោកទៀតផង។ វៀតណាមស្វាគមន៍និងគាំទ្រយ៉ាង សកម្មចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង សំដៅដោះស្រាយ ប្រកបដោយសន្តិភាពនូវបញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េនិងជំរុញកិច្ចសន្ទនា អន្តរៈកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ