សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចក្រភពអង់គ្លេស

(VOVworld) - នាថ្ងៃទី២៩ កក្កដា វៀតណាមនិងចក្រភពអង់គ្លេសបានចេញសេចក្ដី
ថ្លែងការណ៍រួមស្ដីអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋ
មន្រ្តីចក្រភពអង់គ្លេសលោក David Cameron ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី ៣០ កក្កដា
ឆ្នាំ២០១៥។តាមនោះ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក David
Cameron បានជួបចរចារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung។ថ្នាក់ដឹកនាំទាំង២រូបបានអះអាងថា កិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចបន្តជា
អាទិភាពចម្បងក្នុងទំនាក់ទំនងទ្វេភាគីនិងជឿជាក់ថា នាពេលកិច្ច ព្រមព្រៀង
FTA រវាងវៀតណាមនិងEUត្រូវបានចុះហត្ថលេខា កិច្ចសហប្រតិបតិ្ត ការពាណិជ្ជ
កម្មវិនិយោគរវាងវៀតណាមនិងចក្រភពអង់គ្លេសនឹងបានជំរុញយ៉ាងខ្លាំងក្លាថែម
ទៀត។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចក្រភពអង់គ្លេស - ảnh 1
ជំនួបចរចាររវាងរដ្ឋាភិបាលវៀតណាមជាមួយរាជរដ្ឋាភិបាលចក្រភពអង់គ្លេស

នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពជំរុញការកសាងអនុស្សរណៈយោគយល់គ្នា
ស្ដីពីកិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិ ឧស្សាហកម្មការពារជាតិ បណ្ដុះ
បណ្ដាលនាយទាហាននិងអ្នកជំនាញការនៃក្រសួងការពារជាតិ និងបន្តចែករំ
លែកបទពិសោធន៍ទាក់ទិនដល់សកម្មភាពការពារជាតិនានាទៀតផង។

នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យប្រ
ឆាំង បំរ៉ែបំរួលអាកាសធាតុ។ស្ដីពីបញ្ហាតំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់
ដូចគ្នា នាយករដ្ឋមន្រ្តីទាំង២រូប បានអះអាងជាថ្មីម្ដងទៀតនូវកិច្ចសន្យារក្សា
សណ្ដាប់ធ្នាប់នាវាចរណ៍ដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជាពិ
សេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ភាគីទាំង២ក៏បានអះ
អាងជាថ្មីម្ដងទៀតនូវសារៈសំខាន់នៃការគោរពនិងអនុវត្តយ៉ាងពេញលេញ
សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) និងធ្វើសុក្រិតនូវក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់
រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ