សេចក្ដីថ្លែងការរួមវៀតណាម-អូទ្រីសអះអាងលើកិច្ចសហប្រតិបតិ្តការទ្វេភាគី

(VOVWORLD) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋអូទ្រីសលោក Sebastian Kurz នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអូទ្រីសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា។
សេចក្ដីថ្លែងការរួមវៀតណាម-អូទ្រីសអះអាងលើកិច្ចសហប្រតិបតិ្តការទ្វេភាគី - ảnh 1  នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយប្រធានរដ្ឋសភាអូទ្រីសលោក Wolfgang Sobotka (រូបថត៖ VGP)


ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានជួបចរចាជាមួយនាយករដ្ឋមន្រ្តី អូទ្រីសលោក Sebastian Kurz ជួបសវនាការជាមួយប្រធានា ធិបតីលោក Alexander Van der Bellen និងប្រធានរដ្ឋសភាលោក Wolfgang Sobotka ចូលរួមវេទិកាសហគ្រាសវៀតណាម-អូទ្រីសនិងទទួលជួបថ្នាក់ដឹកនាំមួយចំនួន នៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់ប្រទេសនេះផងដែរ។

        សេចក្ដីថ្លែងការណ៍រួមវៀតណាម-អូទ្រីសចេញថ្ងៃទី១៥ ខែតុលា បានលើក ច្បាស់ថា៖ នៅក្នុងជំនួបចរចារវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីអូទ្រីសលោក Sebastian Kurz នោះ ភាគីទាំងពីរបាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការដ៏ជិតស្និទ្ធនៅក្នុងការដោះស្រាយបញ្ហាសកលនានាបម្រែបម្រួលអាកាសធាតុនិងសន្តិសុខបណ្ដាញអ៊ីនធឺណែត។ ភាគីទាំងពីរបានអះអាងលើសារសំខាន់នៃការជំរុញកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី គាំទ្រការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀត ណាម-EU ឲ្យបានឆាប់រហ័សបំផុត។ ភាគីទាំងពីរបានអះអាងលើការបង្កើនកិច្ច សហប្រតិបតិ្តការនៅយន្តការពុហភាគីនានាដូចជាអ.ស.ប ស្ថាប័នថាមពល បរិមាណូអន្តរជាតិ (IAEA) ASEM និង WTO សំដៅរួមចំណែករក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។

សេចក្ដីថ្លែងការរួមវៀតណាម-អូទ្រីសអះអាងលើកិច្ចសហប្រតិបតិ្តការទ្វេភាគី - ảnh 2 នាយករដ្ឋមន្រ្តីអូទ្រីសលោក Sebastian Kurz អញ្ជើញទទួលសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

        វៀតណាមនិងអូទ្រីសបានសន្យាលើការជំរុញកិច្ចការពារសិទ្ធិមនុស្ស ជួយ ឧបត្ថម្ភក្រុមមនុស្សងាយរងគ្រោះ កាត់បន្ថយវិសមភាព ជំរុញការផ្លាស់ប្ដូរថ្មី វិបុល ភាពនិងការអភិវឌ្ឍដោយចីរភាព។ នាយករដ្ឋមន្រ្តីទាំងពីរបានអះអាងជាថ្មីម្ដង ទៀតនូវការសន្យារក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាព ជំរុញកិច្ចសហប្រតិបតិ្ត ការស្ដីពីសុវត្ថិភាពសន្តិសុខនាវាចរណ៍ សិទ្ធិសេរីភាពនាវាចរណ៍និងអាកាស ចរណ៍ ពាណិជ្ជកម្ម ប្រយុទ្ធប្រឆាំងចោរសមុទ្រ និងគោរពគោលការណ៍នានានៃច្បាប់ អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញអ.ស.បនិងអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ