សេចក្ដីប្រកាសឯករាជ្យជាឯកសារប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន

(VOVWORLD) - បណ្ដាសុន្ទរកថានៅសិក្ខាសាលានេះបានសង្កត់ធ្ងន់ថា សេចក្ដី ប្រកាសឯករាជ្យគឺជាការអះអាងនូវសមិទ្ធិផលនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ការគូស សញ្ញានូវរបត់ដ៏ធំមហិមារក្នុងដំណើរការអភិវឌ្ឍរបស់ប្រជាជាតិវៀតណាម។ 
សេចក្ដីប្រកាសឯករាជ្យជាឯកសារប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ (រូបថត៖ VOV5)

សិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “រយៈ៧៥ឆ្នាំនៃសេចក្ដី ប្រកាសឯករាជ្យរបស់ប្រទេសវៀត ណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ” បានប្រារព្ធធ្វើឡើងនាថ្ងៃទី១ កញ្ញា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានហូជីមិញនិងបណ្ដាមគ្គុទេសរបស់បក្ស (ចំណុះសភាបណ្ឌិតនយោបាយជាតិហូជីមិញ) សហការជាមួយរោងបោះ ពុម្ភផ្សាយនយោបាយជាតិ “ការពិត”។

បណ្ដាសុន្ទរកថានៅសិក្ខាសាលានេះបានសង្កត់ធ្ងន់ថា សេចក្ដី ប្រកាសឯករាជ្យគឺជាការអះអាងនូវសមិទ្ធិផលនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ការគូស សញ្ញានូវរបត់ដ៏ធំមហិមារក្នុងដំណើរការអភិវឌ្ឍរបស់ប្រជាជាតិវៀតណាម។ លោកសាស្ត្រាចារ្យរង បណ្ឌិត Le Van Loi នាយករងសភាបណ្ឌិត នយោបាយជាតិហូជីមិញបានអះអាងថា៖

“សេចក្ដីប្រកាសឯករាជ្យបានបើកចេញយុគសម័យថ្មីក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម ដែលជាយុគសម័យនៃឯករាជ្យ សេរីភាព និងលទ្ធិ សង្គមនិយមរបស់វៀតណាម។ សេចក្ដីប្រកាសឯករាជ្យជាការ ប្ដុំមកនូវ រាល់តម្លៃដ៏ល្អប្រសើរនិងជឿនលឿនរបស់ប្រជាជាតិនិងមនុស្សជាតិ។ ឯក សារនេះបានរួមចំណែកបង្កើតឡើងក្របខ័ណ្ឌគតិយុត្តិថ្មី ដោយឆ្ពោះទៅរក សមភាព យុត្តិធម៌ លុបបំបាត់ចោលអំពើសង្កត់សង្កិន អយុត្តិធម៌ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងបណ្ដា ប្រជាជាតិ។ ទន្ទឹមនេះ សេចក្ដីប្រកាសឯករាជ្យថែមទាំងរួមចំណែកយ៉ាង ធំធេងដល់ការលើកទឹកចិត្ត គាំទ្រចំពោះបណ្ដាប្រជាជាតិដែលកំពុងរស់នៅ ក្រោមនឹមត្រួតត្រានៅគ្រប់ទីកន្លែងលើទូទាំងសកលលោកដើម្បីក្រោកឈរឡើងតស៊ូដណ្ដើមយកសិទ្ធិឯករាជ្យនិងសិទ្ធិធ្វើម្ចាស់”។

រយៈ៧៥ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែសេចក្ដីប្រកាសឯករាជ្យនៅ តែមានកម្លាំងរស់យ៉ាងខ្លាំងក្លានិងតម្លៃថិតថេរយូរអង្វែងចំពោះបុព្វហេតុ កសាងនិងការពារយ៉ាងរឹងមាំមាតុភូមិវៀតណាមសង្គមនិយមនាសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ