សេចក្តីថ្លែងការ​ណ៍​របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការរក្សា និងជំរុញ​ស្ថិរភាពដែនសមុទ្រ​នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - កាលថ្ងៃទី ៣០ ខែធ្នូ បណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការរក្សា និងជំរុញស្ថិរភាពដែនសមុទ្រនៅអាស៊ីអាគ្នេយ៍។
សេចក្តីថ្លែងការ​ណ៍​របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការរក្សា និងជំរុញ​ស្ថិរភាពដែនសមុទ្រ​នៅអាស៊ីអាគ្នេយ៍ - ảnh 1រូបភាព៖ TTXVN

សេចក្តីថ្លែងការណ៍បានអះអាងថា អាស៊ានតាមដានយ៉ាងដិតដល់ និងមានការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ថ្មីៗនៅសមុទ្រខាងកើត។ ដោយឈរលើមូលដ្ឋាននោះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន “បានអះអាងជាថ្មីអំពីភាពបន្ទាន់នៃការស្តារនិងពង្រឹងទំនុកចិត្ត; មានភាពអត់ធ្មត់នៅពេលធ្វើសកម្មភាពដែលអាចធ្វើអោយមានភាពស្មុគស្មាញ ឬបង្កើនការវិវាទ និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព; ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

បណ្តារដ្ឋមន្ត្រីការបរទេសក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធដើម្បីឆាប់សម្រេចបាននូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ។

នេះជាលើកទី៥ហើយ ដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីបញ្ហាដែនសមុទ្រចាប់តាំងពីឆ្នាំ ១៩៩៥មក។ លើកចុងក្រោយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីសមុទ្រខាងកើតគឺក្នុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ