សេចក្តីថ្លែងការណ៍រួម អាមេរិក​-EC ស្តីពីសន្តិសុខថាមពលនៅ​អឺរ៉ុប

(VOVWORLD) - នៅថ្ងៃទី២៤ ខែឧសភា សហរដ្ឋអាមេរិក និងគណៈកម្មការអឺរ៉ុប (EC) បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិសុខថាមពលនៅអឺរ៉ុប។
សេចក្តីថ្លែងការណ៍រួម អាមេរិក​-EC ស្តីពីសន្តិសុខថាមពលនៅ​អឺរ៉ុប - ảnh 1ធុងផ្ទុកហ្គាសនៅ Grain ចក្រភពអង់គ្លេស។ (រូបភាព៖ AFP/TTXVN)

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា គណៈកម្មការអឺរ៉ុប និងសហរដ្ឋអាមេរិកបានយល់ឃើញពីលក្ខណៈបន្ទាន់នៃការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការនាំចូលថាមពលពីរុស្ស៊ី។ គណៈកម្មការអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងសម្របសម្រួលជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន តាមរយៈក្រុមការងាររួមទទួលបន្ទុកសន្តិសុខថាមពល ដែលបានប្រកាសកាលពីថ្ងៃទី ២៥ ខែមីនា។ តាមរយៈក្រុមការងារនេះ ភាគីទាំងពីរនឹងបន្តស្វែងរកការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់អឺរ៉ុប ទន្ទឹមនឹងជំរុញការដាក់ពង្រាយបច្ចេកវិទ្យាដ៏ឆ្លាតវៃ និងសន្សំសំចៃថាមពលនៅតាមគេហដ្ឋាននិងសហគ្រាសនៅអឺរ៉ុប ប្រើប្រាស់អគ្គិសនីសម្រាប់ប្រព័ន្ធកំដៅ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត ដើម្បីកាត់បន្ថយតម្រូវការចំពោះឥន្ធនៈហ្វូស៊ីល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ