សេចក្តីថ្លែងការណ៍រួមវៀតណាម-ន័រវែស

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីន័រវែសលោកស្រី Erna Solberg បាន​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី
១៨ មេសាឆ្នាំ២០១៥។

សេចក្តីថ្លែងការណ៍រួមវៀតណាម-ន័រវែស - ảnh 1
រូបថតៈ​VGP/Nhật Bắc

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកស្រី Erna Solberg បានដំណើរ ការជួបសន្ទនាជាមួយសមភាគីលោក Nguyen Tan Dung ជួបសម្តែងការគួរសម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានរដ្ឋសភាលោក Nguyen
Sinh Hung ទៅទស្សនានិងស្វែងយល់អំពីស្ថានភាពអនុវត្តគំរោងការណ៍ មួយ
ចំនួនដោយមូលនិធិកុមារនៃអ .ស.ប (UNICEF) ជួយឧបត្ថម្ភនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម។

        នៅក្នុងជំនួប នាយករដ្ឋមន្ត្រីទាំងពីររូប​បានជូនតំណឹងទៅវិញទៅមក អំពី
ស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ព្រមព្រៀងបង្កើនទំនាក់ទំនងទ្វេ ភាគី ឆ្ពោះទៅបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូរដោយឈរលើមូលដ្ឋានសមស្រប​នឹង បណ្តាវិស័យអាទិភាពរវាងប្រទេសទាំងពីរវៀតណាម-ន័រវែសនាពេលខាងមុខ។

        ភាគីទាំងពីរ ព្រមព្រៀងជម្រុញរាល់ការខំប្រឹងប្រែង សំដៅអនុវត្តដោយ គ្រប់គ្រាន់បណ្តាគោលដៅសហសវត្សន៍ និងបង្កើនកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌរបៀបវារៈអភិវឌ្ឍន៍សកលក្រោយឆ្នាំ២០១៥។

        នាយករដ្ឋមន្ត្រីទាំងពីររូប បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើ
វិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរមានសក្តានុភាពដ៏ធំធេង។ ថ្នាក់ដឹកនាំទាំងពីរ បានអះអាងនូវការ សន្យារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបញ្ចប់ឲ្យបានឆាប់ៗកិច្ចព្រមព្រៀង
ពាណិជ្ជកម្ម សេរីលើគ្រប់វិស័យនិងមានគុណភាពខ្ពស់រវាងវៀតណាមជាមួយ
តំបន់ពាណិជ្ជ កម្មសេរីអឺរ៉ុប EFTA។

        ភាគីទាំងពីរបានព្រមព្រៀងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅផ្លាស់ ប្តូរាល់បញ្ហាដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា។

        ភាគីទាំងពីរបានព្រមព្រៀងបង្កើនទំនាក់ទំនងទ្វេភាគីនៅបណ្តាវេទិការ
តំបន់ និងពហុភាគី។ ឈរលើស្មារតីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃ
ខ្ពស់​ចំពោះការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧ នៃខែសីហាឆ្នាំ​២០១៤។

        នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាគ្សាលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ​ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានអះអាង ជាថ្មីម្តងទៀតនូវការសន្យាគោរពនិងបង្កើនតួនាទីរបស់ច្បាប់អន្តរជាតិ សំដៅ
ធានាសន្តិភាព ស្ថិរភាព ភាពសម្បូរុងរឿង និងជម្រុញសន្តិសុខ សុវត្ថិភាព និង កិច្ចសហប្រតិបត្តិការនាវាចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម ឲ្យស្របនឹងបណ្តា គោលការណ៍នៃច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញារបស់អ .ស.ប ស្តីពី
ច្បាប់សមុទ្រ (UNCLOS)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ