សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា


សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា  - ảnh 1
សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា (nguyenxuanphuc.org)

(VOVworld) – ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយក រដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe តាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា។ ភាគីទាំពីរបានឯកភាព ជំរុញថែមទៀតនូវទំនាក់ទំនងនយោបាយរវាងវៀតណាមនិងស្រីលង្កា រៀបចំសម័យប្រជុំពិ​គ្រោះ​យោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃ​ប្រទេសទាំងពីរ ក៏ដូចជា កិច្ចប្រជុំអនុគណៈកម្មាធិការពាណិជ្ជកម្មដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការចម្រុះស្តីអំ​ពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-ស្រីលង្កា។ ឯកសារពោល ខាងលើក៏បានឲ្យដឹងថែមទៀតថា៖វៀតណាមវាយតំលៃខ្ពស់ចំពោះ​ការគាំទ្ររបស់ស្រីលង្កាសំរាប់វៀត​ណាម​ក្នុងការចុះឈ្មោះចូលក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិ ២០២០-២០២១។ ស្រីលង្កាបញ្ជាក់នឹងគាំទ្របេក្ខជនរបស់វៀតណាមចុះឈ្មោះ​ក្នុងឋានៈជាអគ្គនាយក UNESCO អាណត្តិ ២០១៧​-​២០២៧​។​ភាគីទាំងពីរបានឯកភាពនឹងសហការយ៉ាងជិតស្និទ្ធិជាមួយគ្នាសំដៅ រួមចំណែកយ៉ាងសកម្មចូលក្នុងការអភិវឌ្ឍន៍របស់អាស៊ាននិងសមាគមសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូងដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅអាស៊ី។ វៀតណាមគាំទ្រតស្រីលង្កាក្លាយទៅជាដៃគូសន្ទនាលើគ្រប់វិស័យជាមួយអាស៊ាននាពេលខាងមុខ។

នាយរដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត សេរីភាពនាវាចរណ៍​ អាកាសចរណ៍និង ពាណិជ្ជកម្មសេរី ដោះស្រយជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ