សេចក្តីថ្លែងការណ៍វៀតណាម-ហូឡង់

(VOVWORLD) -ក្នុងឱកាសនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១កក្កដា តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នោះ វៀតណាមនិង ហូឡង់បានចេញសេចក្តីថ្លែងការណ៍រួម។ 
សេចក្តីថ្លែងការណ៍វៀតណាម-ហូឡង់ - ảnh 1 ក្នុងឱកាសនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់នោះ វៀតណាមនិងហូឡង់បានចេញសេចក្តីថ្លែងការណ៍រួម

សេចកក្តីថ្លែងការណ៍រួមនេះបានលើក ច្បាស់ថា នាយករដ្ឋមន្ត្រីទាំងពីររូបបានសន្យា បន្តរក្សាការជួបប្រាស្រ័យជាន់ខ្ពស់និង ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីទាំងពីររូបបានទទួលស្គាល់ ចំពោះការដែលវៀតណាមនិងហូឡង់នឹងរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ ទំនងការទូតក្នុងឆ្នាំ២០១៨និងឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពសម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ។

        ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការជម្រុញពាណិជ្ជកម្មនិងវិនិយោគ ទ្វេភាគី បង្កើតបរិយាកាសងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុង ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFFTA)។ នាយករដ្ឋ មន្ត្រីទាំងពីររូប បានពិភាក្សាលើបណ្តាវិធានការបើកទូលាយកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាពិសេសលើវិស័យសន្តិសុខនាវាចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ