សេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងសម័យប្រជុំលើកទី៣នៃគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - សេចក្តីសន្និដ្ឋានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្ដូរឌីជីថលត្រូវតែជាឧបករណ៍សំខាន់ក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង សកម្ម ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាព។ 
សេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងសម័យប្រជុំលើកទី៣នៃគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល - ảnh 1ឡោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។ (រូបភាព៖ VNA)

ខុទ្ទកាល័យរដ្ឋាភិបាលទើបតែបានចេញផ្សាយសេចក្តីជូនដំណឹង បង្ហាញពីសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ សេចក្តីសន្និដ្ឋានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្ដូរឌីជីថលត្រូវតែជាឧបករណ៍សំខាន់ក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង សកម្ម ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាព។ ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ធ្វើពិពិធកម្មទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតផល លើកកំពស់គុណភាពផលិតផល ដើម្បីរួមចំណែកដល់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកៀរគរធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពដើម្បីចូលរួមការងារផ្លាស់ប្តូរឌីជីថល; ពង្រីកកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រ ការចូលរួមយ៉ាងសកម្មរបស់សហគមន៍ធុរកិច្ច និងប្រជាជន។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២២ និងនាពេលខាងមុខ រដ្ឋមន្ត្រី ប្រធានទីភ្នាក់ងារស្មើក្រសួង ទីភ្នាក់ងារក្រោមឱវាទរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្រុងក្រោមឱវាទមជ្ឈិម ត្រូវរៀបចំធនធានសម្រាប់អនុវត្តន៍ភារកិច្ចផ្លាស់ប្ដូរឌីជីថលរបស់ក្រសួង ទីភ្នាក់ងារនិងមូលដ្ឋានដែលគេទទួលបន្ទុក។ ទន្ទឹមនឹងនោះ ផ្តោតលើការអភិវឌ្ឍ និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់បម្រើការផ្លាស់ប្តូរឌីជីថល និងធានាសន្តិសុខ សុវត្ថិភាពព័ត៌មានសម្រាប់ប្រព័ន្ធព័ត៌មានរបស់ទីភ្នាក់ងាររដ្ឋហើយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ