សញ្ញាវិជ្ជមាននៃពាណិជ្ជកម្មរវាងវៀតណាម - ឆែក

(VOVWORLD) -ស្ថាប័នកិច្ចការពាណិជ្ជកម្មវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានដកស្រង់តួរលេខថ្មីៗបំផុតនៃនាយកដ្ឋានស្ថិតិឆែកបានសរឲ្យឃើញនូវបណ្ដាសញ្ញាវិជ្ជមានអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឆែក។ 
សញ្ញាវិជ្ជមាននៃពាណិជ្ជកម្មរវាងវៀតណាម - ឆែក - ảnh 1សាធារណរដ្ឋឆេកឥឡូវជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបប៉ែកខាងកើត។ (រូវថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណា )

តាមនោះ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញនាំចូលទ្វេភាគីទទួលបានជិត 464,5 លានដុល្លារអាមេរិក កើន 15,6% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទំនិញវៀតណាមនាំចេញទៅកាន់ឆែកភាគច្រើនជាជលផល កសិផល ចំណីអាហារ តែ កាហ្វេ កៅស៊ូ សារធាតុគីមី ឧបករណ៍អេឡិចត្រូនិក និងស្បែកជើង។ បណ្ដាផលិតផលទទួលបានតម្លៃប្រាក់ខ្ពស់បំផុតគឺ ឧបករណ៍សោតទស្សន៍ គឺទទួលបាន 140 លានដុល្លារអាមេរិក។

នាបច្ចុប្បន្ននេះ សាធារណរដ្ឋឆែកមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យដូចជាការពារបរិស្ថាន បច្ចេកវិទ្យាសំណង់  សារធាតុគីមី ទូរគមនាគមន៍ រ៉ាដា គ្រឿងម៉ាស៊ីនឧស្សាហកម្មជាពិសេសគឺបច្ចេកវិទ្យជីវសាស្ត្រ និងណាណូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ