សញ្ញាសម្គាល់ដើម្បីនាំទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ឡើងដល់កម្ពស់ថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធា
រណរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែសីហា ខាងមុខនេះ។ 

សញ្ញាសម្គាល់ដើម្បីនាំទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ឡើងដល់កម្ពស់ថ្មី - ảnh 1ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Luong Quoc Huy។ (រូបថត៖ VOV)
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅមជ្ឈិមបូព៌ាក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Luong Quoc Huy បានអះអាងថា៖ ដំណើរ ទស្សនកិច្ចនៅអ៊ីរ៉ង់របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue គឺជាសញ្ញាសម្គាល់ដ៏ សំខាន់ដើម្បីនាំទំនាក់ទំនងវៀតណាមជាមួយអ៊ីរ៉ង់ឡើងកំពស់ថ្មី។ លោកឯកអគ្គរដ្ឋទូត Luong Quoc Huy បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានអត្ថន័យដ៏សែនសំខាន់ ដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួប ៥០ ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ីរ៉ង់ (ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣) ហើយនេះក៏ជាដំណើរទស្សនកិច្ចដំបូងរបស់ ប្រធានរដ្ឋសភា វៀតណាមទៅកាន់អ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ១៩៩៩ មក ផងដែរ។ ប្រការនេះបង្ហាញថា ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បន្តជំរុញ និង ពង្រីកទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌រវាងភាគីទាំងពីរ។
ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងជួបពិភាក្សា ការងារជាមួយសមភាគីអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf; ធ្វើជាប្រធាន វេទិកាស្តីពីច្បាប់ និងគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគ; ថ្លែងសុន្ទរកថាអំពីគោលនយោបាយកិច្ចការបរទេសនៅវិទ្យាស្ថាន ស្តាវជ្រាវនយោបាយនិងអន្តរជាតិអ៊ីរ៉ង់ (IPIS); បើកសប្តាហ៍វប្បធម៌វៀតណាមនៅអ៊ីរ៉ង់ ហើយទៅទស្សនាមូលដ្ឋានវប្បធម៌ វិទ្យាសាស្ត្រ - បច្ចេកវិទ្យាខ្ពស់មួយចំនួនរបស់ ប្រទេសអ៊ីរ៉ង់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ