សញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូង

(VOVWORLD) - ដំណើរទស្សនកិច្ចនេះបានក្លាយទៅជាសញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ហើយជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិកបន្ទាប់ពីរយៈពេល ៧ ឆ្នាំឡើងទៅ និងនៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។
សញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូង - ảnh 1អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ជួបសន្ទនាជាមួយប្រធានាធិបតីលោក Filipe Nyusi។ រូបថត៖ Lam Khanh/TTXVN

នាថ្ងៃទី១៧ ខែកញ្ញា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញវិលត្រឡប់មកវៀតណាមវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ ម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកញ្ញា។ អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang អមដំណើរលោកស្រីអនុប្រធានរដ្ឋបានឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

ចែករំលែកអំពីអត្ថន័យនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូងរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ៗជាច្រើនសម្រាប់ទាំងវៀតណាម និងប្រទេសជាមិត្តទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានក្លាយទៅជាសញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ហើយជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិកបន្ទាប់ពីរយៈពេល ៧ ឆ្នាំឡើងទៅ និងនៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងម៉ូសំប៊ិក និងទំនាក់ទំនងភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងវៀតណាម-អាហ្វ្រិកខាងត្បូង។

ទាក់ទិននឹងលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចដ៏សំខាន់នេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងថែមទៀតទំនុកចិត្តនយោបាយខ្ពស់រវាងវៀតណាម ជាមួយម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូង។ ប្រទេសទាំងបីបានអះអាងថានឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ ម៉ូសំប៊ិក និងអាហ្រ្វិកខាងត្បូងប្តេជ្ញាធ្វើជាច្រកទ្វារសម្រាប់វៀតណាមសហប្រតិបត្តិការជាមួយសហភាពអាហ្វ្រិក (AU) និងជ្រៀតចូលទីផ្សារអាហ្វ្រិក។ ដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទៅកាន់ម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូងទទួលបានជោគជ័យជាផ្លែផ្កាលើគ្រប់វិស័យ ហើយត្រូវបានសាធារណៈមតិ សារព័ត៌មានវៀតណាម និងប្រទេសាមីឆ្លុះបញ្ចាំងយ៉ាងវិជ្ជមាន និងរស់រវើកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ