សញ្ញាសម្គាល់ភាពជោគជ័យក្នុងមហោស្រពផ្សាយសម្លេងជាតិ លើកទី ១៥

(VOVWORLD) - បន្ទាប់ពីបានរៀបចំឡើងក្នុងរយៈពេល ៥ ថ្ងៃ (ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា) ដែលមានការគាំទ្រពីទីក្រុងហូជីមិញ និងអង្គភាពពាក់ព័ន្ធ មហោស្រពផ្សាយសម្លេងជាតិលើកទី ១៥ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

សញ្ញាសម្គាល់ភាពជោគជ័យក្នុងមហោស្រពផ្សាយសម្លេងជាតិ លើកទី ១៥ - ảnh 1លេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang និងលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tay Ninh លោក Nguyen Thanh Tam បានប្រគល់រង្វាន់មាសក្នុងប្រភេទបទយកការណ៍ និងបទសម្ភាសន៍ (រូបថត៖ VOV)

ជោគជ័យដ៏ធំបំផុតនៃមហោស្រពគឺអារម្មណ៍អំណរសប្បាយរីករាយរបស់អ្នកសារព័ត៌មានតាមវិទ្យុ ទូទាំងប្រទេស ដែលបានមកទីក្រុងដើម្បីចូលរួមពិធី និងមើលឃើញពីការងើបឡើងវិញដ៏រឹងមាំរបស់ទីក្រុងហូជីមិញបន្ទាប់ពីរងផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ-១៩។ ជោគជ័យធំទីពីរគឺគុណភាពនៃកម្មវិធីវិទ្យុជាតិឆ្នាំនេះមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ក្រៅពីការបង្ហាញពីគុណសម្បត្តិនៃកម្មវិធីផ្សាយវិទ្យុទៅកាន់សាធារណៈជន    លក្ខណៈពិសេសមួយនៃមហោស្រពផ្សាយសម្លេងជាតិ លើកទី ១៥ នេះ គឺការចូលប្រើជាសាធារណៈតាមរយៈវេទិការដូចជា គេហទំព័រ កម្មវិធី បណ្តាញសង្គម ដោយមានការច្នៃប្រឌិតច្បាស់លាស់ណាស់។

សញ្ញាសម្គាល់ភាពជោគជ័យក្នុងមហោស្រពផ្សាយសម្លេងជាតិ លើកទី ១៥ - ảnh 2លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម

លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖  “គោលដៅធំគឺបង្កើតបានការចាប់អារម្មណ៍របស់សាធារណៈជន ចំពោះកម្មវិធីវិទ្យុ និងជាពិសេសការចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំមូលដ្ឋាន ថ្នាក់ដឹកនាំក្រសួង ជាមួយនឹងតួនាទី  មុខងាររបស់វិទ្យុ។ ធ្វើយ៉ាងម៉េចឲ្យសាធារណៈជន មើលឃើញពីតួនាទី របស់វិទ្យុក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក៏ដូចជានៅតាមមូលដ្ឋាននីមួយៗ ក្នុងបុព្វហេតុកសាង និងការពារជាតិ”។

ជាមួយនឹងសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន មហោស្រពផ្សាយសម្លេងជាតិលើកទី១៥ បានបន្សល់ទុកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងជំរុញទឹកចិត្តអ្នកផ្សាយសម្លេង ដើម្បីឱ្យពួកគេកាន់តែស្រឡាញ់ការងារផ្សាយសម្លេង មានជំនឿលើវិជ្ជាជីវៈ និងមានទំនួលខុសត្រូវក្នុងការជំរុញវិស័យផ្សាយសម្លេងឲ្យកាន់តែអភិវឌ្ឍន៍ពីថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ