សួដេញដោលរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ

សួដេញដោលរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ - ảnh 1
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat (CAND)

        Vovworld-ចាប់ផ្ដើមសម័យសួរដេញដោលនៅសាលប្រជុំរដ្ឋសភាវៀតណាម​នារសៀលថ្ងៃទី១៩វិច្ឆិកា ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានឲ្យដឹងថា ដល់ពេលព្រឹកថ្ងៃទី១៩វិច្ឆិកា បានមានសំណួរចំនួន១៦០របស់សមាជិកសមាជិការ​
សភា​បានផ្ញើរជូននាយករដ្ឋមន្ត្រី សមាជិករដ្ឋាភិបាល ប្រធានផ្នែក។

        “សំណួរជាច្រើន បញ្ហាសួរដេញដោលក៏ទូលំទូលាយដែរ។ ដូច្នេះក្នុងពេល​
ឆ្លើយសំណួរ នឹងប្រមូលផ្ដុំទៅលើបញ្ហាស្នូលមួយចំនួន លើមូលដ្ឋានដាក់ចេញ
ឆ្លើយ ដោះស្រាយ វិភាគមូលហេតុ​ដើម្បីសន្និដ្ឋាន។ ប្រសិនបើចាំបាច់ រដ្ឋសភានឹង​ផ្សព្វផ្សាយសេចក្តីសំរេចចិត្តចំពោះការងារដែលទាក់ទិនដល់រដ្ឋមន្ត្រី ប្រធានផ្នែក​
ចំនួន៤រូប។”

        បន្ទាប់នោះ ក្នុងផ្នែកឆ្លើយសំណួរសួរដេញដោលរបស់សមាជិកសមាជិការ​
សភា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានផ្តោត​ទៅ​លើបញ្ហាជាច្រើនរបស់ផ្នែកកសិកម្ម។ តាមរដ្ឋមន្ត្រី Cao Duc Phat ថា ក្នុង​ការ​ស្ដារ​ល្បឿនអភិវឌ្ឍន៍ផ្នែកកសិកម្ម តួនាទីនៃការរៀបចំផែនការផ្លាស់ប្តូរផលិតកម្ម​ស្រូវ​
អង្ករជាកត្តាសំខាន់។

        “យើងត្រូវពិនិត្យឡើងវិញដំបន់ដាំស្រូវ ត្រឹមតែប្រមូលផ្ដុំទៅលើដំបន់វាល​ទំនាប​
ទន្លេ Cuu Long និងទន្លេ Hong។ លើសតិអារម្មណ៍នោះផ្សព្វផ្សាយ​សារាចរណ៍​ណែនាំជាក់ស្ដែងយន្តការដើម្បីប្រជាជនផ្លាស់ប្តូរ។ ទី២​បន្តជួយឧបត្ថម្ភ​ប្រជាជន
អនុវត្តវិទ្យាសាស្ត្របច្ចេកទេស។​ ទី៣គឺបន្តជំរុញប្រព័ន្ធអាជីវកម្មស្រូវអង្ករ​យ៉ាង
ចីរភាព។ ទី៤​រៀបចំឡើងវិញផលិតកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ