សេដ្ឋកិច្ចលើមូលដ្ឋានឌីជីថល - “កូនសោរមាស” សម្រាប់សហគ្រាសវៀតណាម

(VOVWORLD) - ការផ្ទេរប្ដូរឌីជីថលនឹងនាំមកនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ។ ហេតុដូច្នេះ សហគ្រាសវៀតណាមត្រូវការឆ្លៀតប្រើប្រាស់ឲ្យបានល្អបំផុតនូវ គំរូសេដ្ឋកិច្ចលើមូលដ្ឋានឌីជីថល ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លា កសាងសង្គម ឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខិតខំប្រឹងប្រែងក្លាយទៅជាប្រទេស ឧស្សាហកម្មអភិវឌ្ឍនាឆ្នាំ២០៤៥ដូចគោលដៅដែលត្រូវបានដាក់ចេញនៅ ក្នុងយុទ្ធសាស្ត្រផ្ទេរប្ដូរឌីជីថលជាតិ៕

នៅក្នុងកិច្ចសន្ទនាក្រោមប្រធានបទ “សេដ្ឋកិច្ចមូលដ្ឋានក្នុងយុទ្ធសស្ត្រ ផ្ទេរប្ដូរឌីជីថលរបស់វៀតណាម” រៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចនិងគោលនយោបាយកាលពីរសៀលថ្ងៃទី២០ ឧសភា លោក បណ្ឌិត Nguyen Ai Viet អតីតប្រធានវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មានចំណុះ សាកលវិទ្យាល័យជាតិហាណូយ បានចាត់ទុកថា សេដ្ឋកិច្ចលើមូលដ្ឋាន ឌីជីថលបាននាំមកនូវឱកាសផ្លាស់ប្ដូរការងារសម្រាប់ពលករ។ លោកបានបន្ថែមទៀតថា៖

“ការផ្ទេរប្ដូរឌីជីថលនឹងជាឱកាសមួយសម្រាប់វៀតណាម។ បញ្ហាគឺ យើងអាចក្ដាប់ជាប់បានដែរឬទេ? ខ្ញុំគិតថា បើចង់ផ្ទេរប្ដូរឌីជីថល ដំបូង បង្អស់គឺត្រូវបង្កើតឡើងមនុស្សក្នុងសង្គមឌីជីថលជាមុនសិន។ ទីពីរគឺបង្កើត សង្គមមួយដែលធ្វើសកម្មភាពក្នុងបរិយាកាសឌីជីថល។ ទីបីគឺហេដ្ឋារចនា សម្ព័ន្ធ ឌីជីថល។ ហើយចុងក្រោយគឺសេដ្ឋកិច្ចឌីជីថល។ យើងខ្ញុំត្រូវផ្ទេរប្ដូរ ឌីជីថលយ៉ាងឆាប់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច”។

ការផ្ទេរប្ដូរឌីជីថលនឹងនាំមកនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ។ ហេតុដូច្នេះ សហគ្រាសវៀតណាមត្រូវការឆ្លៀតប្រើប្រាស់ឲ្យបានល្អបំផុតនូវ គំរូសេដ្ឋកិច្ចលើមូលដ្ឋានឌីជីថល ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លា កសាងសង្គម ឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខិតខំប្រឹងប្រែងក្លាយទៅជាប្រទេស ឧស្សាហកម្មអភិវឌ្ឍនាឆ្នាំ២០៤៥ដូចគោលដៅដែលត្រូវបានដាក់ចេញនៅ ក្នុងយុទ្ធសាស្ត្រផ្ទេរប្ដូរឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ