សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១៖ ឆ្លើយតបនិងជំនះពុះពារលើជម្ងឺកូវីដ ១៩ ឆ្ពោះទៅរកការស្ដារឡើងវិញនិងការអភិវឌ្ឍ

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ មីនា សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បានសហការជាមួយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា និងសម្ព័ន្ធ ក្រុមហ៊ុនវិនិយោគនិងគ្រប់គ្រង V-Startup រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រជាតិក្រោម មូលបទ “សេដ្ឋកិច្ច វៀតណាមឆ្នាំ២០២០និងយថាទស្សន៍ឆ្នាំ២០២១ - ឆ្លើយតបនិងជំនះ ពុះពារលើជម្ងឺ កូវីដ ១៩ ឆ្ពោះទៅរកការស្ដារឡើងវិញនិងការអភិវឌ្ឍ”។

សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១៖ ឆ្លើយតបនិងជំនះពុះពារលើជម្ងឺកូវីដ ១៩ ឆ្ពោះទៅរកការស្ដារឡើងវិញនិងការអភិវឌ្ឍ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)
សិក្ខាសាលាគឺសំដៅបូកសរុបគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២០ វាយតម្លៃពីគោល នយោបាយឆ្លើយតបនឹងជម្ងឺកូវីដ ១៩ របស់រដ្ឋាភិបាល ពីនោះផ្ដល់អនុសាសន៍សំដៅ ជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចឲ្យជំនះពុះពារលើការលំបាក ថែរក្សាសកម្មភាពផលិតកម្ម អាជីវកម្ម ព្រមទាំងត្រៀមរួចរាល់នូវលក្ខណៈចាំបាច់សម្រាប់ការស្ដារឡើងវិញក្នុងឆ្នាំ ២០២១និងឆ្នាំក្រោយៗទៀត។
នៅសិក្ខាសាលា អ្នកជំនាញសេដ្ឋកិច្ចនានា បានលើកឡើងអនុសាសន៍មួយ ចំនួនសំដៅនាំប្រទេសជាតិជំនះពុះពារលើជម្ងឺ កូវីដ ១៩។ តាមនោះ ការបន្ធូរបន្ថយ គោលនយោបាយរូបិយវត្ថុត្រូវមានភាពប្រុងប្រយ័ត្នខ្ពស់បំផុតអំពីទ្រង់ទ្រាយនិងពេល វេលាអូសបន្លាយ ជាពិសេសគឺនៅពេលដែលសកម្មភាពសេដ្ឋកិច្ចវិលត្រឡប់មករក ភាពមមាញឹកឡើងវិញ។ ចំពោះគោលនយោបាយសារពើពន្ធ ត្រូវចំណាយទឹកប្រាក់ ចំគោលដៅ មានការសន្សំសម្ចៃ ហើយជួយឧបត្ថម្ភដល់មុខសញ្ញាចាំបាច់យ៉ាងពិត ប្រាកដ។ អាទិភាពខ្ពស់បំផុត គឺជួយឧបត្ថម្ភដល់អ្នកបាត់បង់ការងារធ្វើ បន្ទាប់មកជួយ ឧបត្ថម្ភអំពីការចំណាយសម្រាប់សហគ្រាសដែលរងផលប៉ះពាល់។ រដ្ឋាភិបាលក៏ ចាំបាច់ត្រូវបង្រួញក្របខ័ណ្ឌមុខសញ្ញាដែលទទួលបានផលពីគោលនយោបាយ កាត់ បន្ថយថ្លៃសេវា ដោយឈរលើកម្រិតផលប៉ះពាល់ដោយសារជម្ងឺរាតត្បាតផងដែរ។ ទន្ទឹមនឹងនោះ គោលនយោបាយពាក់ព័ន្ធដល់សន្តិសុខសង្គមត្រូវតែដាក់នៅអាទិភាពចម្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ