សេដ្ឋកិច្ចវៀតណាមប្រមូលផ្តុំទៅលើយុទ្ធសាស្ត្រចំនួន ៣ ក្នុងឆ្នាំ ២០១៤។

សេដ្ឋកិច្ចវៀតណាមប្រមូលផ្តុំទៅលើយុទ្ធសាស្ត្រចំនួន ៣ ក្នុងឆ្នាំ ២០១៤។  - ảnh 1
(VOVworld) – វេទិករសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ (Image: VOV Online)

(VOVworld) – សេដ្ឋកិច្ចវៀតណាមប្រមូលផ្តុំទៅលើយុទ្ធសាស្ត្រចំនួន ៣ ក្នុងឆ្នាំ
២០១៤។ នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានពិភាក្សាក្នុង វេទិករសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០១៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា
នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ ស្តីពីយថាទស្សសេដ្ឋកិច្ចនាឆ្នាំ ២០១៤ តំណាងភាគច្រើនបានអះអាងថា៖ វៀតណាមនឹងប្រឈមមុខនឹងការលំបាក ជាច្រើនកំណើនសេដ្ឋកិច្ចទទួលបានតែ ៥.៥%។ ដោយហេតុនេះ គោលដៅ
នាឆ្នាំ ២០១៤ ដែលវៀតណាមត្រូវឆ្ពោះទៅគឺ៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង
កំណើនចីរភាព ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម កែលំអរបញ្ហា
ការងារធ្វើជាដើម។ ក្នុងវេទិការនេះ បណ្ដាតំណាងក៏បានវាយតំលៃចំពោះ
លទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០១៣ ហើយបូកសរុបស្ថានភាពអនុវត្តការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ច ឡើងវិញនិងផ្លាស់ប្តូរូបសណ្ឋានកំណើននៅវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ