សេដ្ឋកិច្ចវៀតណាមមាន​កម្រិត​បើកចំហធំ​ និងពោរពេញដោយកម្លាំង​រស់​

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមមានកម្រិតបើកចំហធំ និងពោរពេញដោយកម្លាំងរស់។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hung Ba ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣។ 

សេដ្ឋកិច្ចវៀតណាមមាន​កម្រិត​បើកចំហធំ​ និងពោរពេញដោយកម្លាំង​រស់​ - ảnh 1ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hung Ba ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម - ចិន និងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត Hung Ba បានចែករំលែកថា៖ “យើងជាសមមិត្តដែលមានទិសដៅដូចគ្នា ហើយក៏ជាបងប្អូនជិតស្និទ្ធផងដែរ” ព្រមទាំងចាត់ទុកថា អត្ថន័យរបស់ពាក្យ “បងប្អូន” មានអត្ថន័យជ្រាលជ្រៅណាស់ ដោយសារភាពស្រដៀងគ្នានៃវប្បធម៌រវាងប្រទេសទាំងពីរ រួមទាំងទំនៀមទំលាប់អំណរបុណ្យតេតផងដែរ។ យោងតាមលោកឯកអគ្គរដ្ឋទូត Hung Ba បុណ្យតេតគឺជាពិធីបុណ្យប្រពៃណីរបស់ប្រជាជនវៀតណាម ក៏ដូចជារបស់ប្រជាជនចិន ហើយទំនៀមទម្លាប់អំណរបុណ្យតេតរបស់ប្រជាជននៃប្រទេសទាំងពីរក៏មានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់ ដោយរួមចំណែកបង្កើតវប្បធម៌នៅតំបន់បូព៌ា។ ដោយសំដៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ឯកអគ្គរដ្ឋទូតចិន Hung Ba បានវាយតម្លៃខ្ពស់ចំពោះអត្រាកំណើន GDP របស់វៀតណាមគឺជាង ៨% ហើយបានចាត់ទុកថា នេះគឺជាកំណើនខ្ពស់បំផុតនៅក្នុងតំបន់ និងពិភពលោក។ លោកបានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះវិនិយោគិនបរទេស ហើយសកម្មភាពសេដ្ឋកិច្ចបរទេសមានភាពអំណោយផល ដោយទំហំពាណិជ្ជកម្មសម្រេចបានជាង ៧០០ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ