សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍សកម្ម បរិយាកាសវិនិយោគគួរឲ្យទាក់ទាញ

សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍សកម្ម បរិយាកាសវិនិយោគគួរឲ្យទាក់ទាញ - ảnh 1
សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍សកម្ម បរិយាកាសវិនិយោគគួរឲ្យទាក់ទាញ


(VOVworld)-នាថ្ងៃទី១២មេសា នៅរដ្ឋធានីព្រុចស៊ែល សភាពាណិជ្ជកម្មនិងឧស្សា
ហកម្ម បែល្សីកវៀតណាមបានរៀបចំសិក្ខាសាលា ស្តីពីទេសភាពសេដ្ឋកិច្ចពិភព
លោកនិងស្ថានភាព នយោបាយ ដែលក្នុងនោះផ្តោតសំខាន់ទៅលើការវិវឌ្ឍន៍យ៉ាង
សកម្មរបស់ខឿនសេដ្ឋកិច្ច វៀតណាម។ នៅសិក្ខាសាលានេះ វាគ្មិន Nabil Jijakli អ្នកជំនាញការសេដ្ឋកិច្ចចំណុះសម្ព័ន្ធ ក្រុមហ៊ុនធានារ៉ាប់រង CREDENDO បានអះ
អាងថា កំណើនសេដ្ឋកិច្ចវៀតណាមចំនួន ៦% ជាក្តីសង្ឃឹមរបស់ប្រទេសលោក
ខាងលិចជាច្រើន។ ប្រៀបខ្លាំងដែលជួយវៀតណាមអភិវឌ្ឍន៍ ដូច្នេះគឺដោយសារ វៀតណាមស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ស្វាហាប់ ចំនួនប្រជាជនស្ថិតក្នុង វ័យក្មេង
ច្រើន មានការច្នៃប្រឌិត មានចំណេះវិជ្ជាខ្ពស់។ ប្រការទាំងអស់នេះ ជាកត្តាជម្រុញ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ជាពិសេសគឺផ្នែកឧស្សាហកម្មកែច្នៃ។ តាមលោករូបនេះ
ថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម ជាប្រការ
ជួយលប់ចោលរបាំងគុយ ជួយវិនិយោគិននៃភាគីទាំងពីរទទួលបានផលប្រយោជន៍
ច្រើនជាង ព្រមទាំងបង្កើតឡើង ទំនាក់ទំនងដៃគូពិសេសរវាង EU ជាមួយវៀត
ណាម។ ទន្ទឹមជាមួយគ្នានោះ ការដែលកិច្ច ព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក TPP ត្រូវបានចុះហត្ថលេខាហើយនោះ​ នឹងបង្កើតកម្លាំងពលំ
អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច របស់ពិភពលោកក្នុងនោះមានវៀតណាមផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ