សេដ្ឋកិច្ចវៀតណាមមានសញ្ញារីកចម្រើនជាច្រើន

(VOVWORLD) - ស្ថានភាពសេដ្ឋកិច្ចបានបង្ហាញឲ្យឃើញសញ្ញារីកចម្រើនដោយ ល្បឿនកំណើននៃផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆមាសទី១ឆ្នាំ២០១៧ បានកើនឡើង៥,៧៣%បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។
សេដ្ឋកិច្ចវៀតណាមមានសញ្ញារីកចម្រើនជាច្រើន - ảnh 1លោក Nguyen Bich Lam អគ្គនាយក អគ្គនាយកដ្ឋានស្ថិតិ វាយតំលៃថា វៀតណាមនៅមានឱកាសនិងលក្ខណៈជាច្រើនដើម្បីសំរេចគោលដៅកំណើន GDP ចំនួន៦,៧%ក្នុងឆ្នាំ២០១៧ (រូបថត៖Bnews/TTXVN)

(VOVworld) - ស្ថានភាពសេដ្ឋកិច្ចបានបង្ហាញឲ្យឃើញសញ្ញារីកចម្រើនដោយ ល្បឿនកំណើននៃផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆមាសទី១ឆ្នាំ២០១៧ បានកើនឡើង៥,៧៣%បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។នៅសន្និសីទ កាសែតនាព្រឹកថ្ងៃទី២៩ មិថុនា អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថា ការ ដែលកំណើន GDP ចំនួន៦,១៧%ក្នុងត្រីមាសទី២ ខ្ពស់ជាងកំរិត៥,១៥%ក្នុង ត្រីមាសទី១ នោះ បានសរឲ្យឃើញនូវការរីកចម្រើនក្នុងស្ថានភាពសេដ្ឋកិច្ច។ គំលាតកំណើន១%រវាងត្រីមាសទី១និងត្រីមាសទី២ បានសរឲ្យឃើញការខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការប្រតិបត្តិសេដ្ឋកិច្ចនិងកែលំអបរិយាកាសធ្វើអាជីវកម្ម។លោក Nguyen Bich Lam អគ្គនាយក អគ្គនាយកដ្ឋានស្ថិតិ បានឲ្យដឹងថា វៀតណាមនៅមានឱកាសនិងលក្ខណៈជាច្រើនដើម្បីសំរេចគោលដៅកំណើន GDP ចំនួន៦,៧%ក្នុងឆ្នាំ២០១៧៖

        “នាបច្ចុប្បន្ន ផ្នែកកសិកម្មកំពុងអនុវត្តល្អនូវការផ្ទេរប្ដូររចនាសម្ព័ន្ធផលិតកម្ម ដំណាំនិងសត្វចិញ្ចឹម។ផ្នែកឧស្សាហកម្មកែច្នៃក៏មានការរីកចម្រើនដូចជាការដែលសហគមន៍សហគ្រាសបានចាប់ផ្ដើមធ្វើផលិតកម្មក្រោយរយៈពេល១ឆ្នាំត្រូវបាន បង្កើតមក។នេះជាមូលដ្ឋានដើម្បីយើងជឿជាក់ថា ស្ថានភាពសេដ្ឋកិច្ចក្នុងឆមាសទី២អាចសំរេចបានគោលដៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ