សំណាកទឹកសមុទ្រ​នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ មិនមានផ្ទុ​កសារធាតុ Tritium នោះ​ទេ

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃទី ២៥ ខែសីហា បានបញ្ជាក់ថា មិនរកឃើញសារធាតុ Tritium នៅក្នុងសំណាកទឹកសមុទ្រដែលប្រមូលយកបាននៅតំបន់បង្ហូរទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុត ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ១។
សំណាកទឹកសមុទ្រ​នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ មិនមានផ្ទុ​កសារធាតុ Tritium នោះ​ទេ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ១ នៅទីក្រុង Fukushima ប្រទេសជប៉ុន នៅថ្ងៃទី២២ ខែសីហា។ រូបថត៖ ក្យូដូ/VNA

យោងតាមក្រុមហ៊ុន TEPCO អ្នកជំនាញបានប្រមូលយកសំណាកទឹកសមុទ្រពីកន្លែងចំនួន ១០ ផ្សេងៗគ្នាក្នុងរង្វង់ ៣ គីឡូម៉ែត្រពីរោងចក្រ Fukushima លេខ ១ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីដំណើរការបង្ហូរទឹកសំណល់ត្រូវបានអនុវត្តនៅថ្ងៃទី ២៤ ខែសីហា។ បន្ទាប់ពីធ្វើការវិភាគយ៉ាងយកចិត្តទុកដាក់លើសំណាកទឹកសមុទ្រ ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថា មិនរកឃើញសារធាតុ Tritium នៅក្នុងសំណាកទឹកសមុទ្រនោះទេ។ ក្រុមហ៊ុន TEPCO បានឲ្យដឹងថា ខ្លួននឹងរក្សាការយកសំណាក និងវិភាគទឹកសមុទ្រជាប្រចាំថ្ងៃសម្រាប់រយៈពេល ១ខែ ហើយទន្ទឹមនឹងនោះ នឹងប្រកាសប្រកបដោយតម្លាភាពនូវលទ្ធផលនៃការវិភាគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ