សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien បានបើកឲ្យដំណើរការជាផ្លូវការ

(VOVWORLD) -នាថ្ងៃទី២៩កញ្ញា នៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវបានរៀបចំពិធីបើកឲ្យ ដំណើរការនិងប្រគល់សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញ។ 
សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien បានបើកឲ្យដំណើរការជាផ្លូវការ - ảnh 1អាគារអនុស្សវរីយ៍ លោកប្រធានហូជីមិញ

សំណង់នេះ ជាអំណោយរបស់រដ្ឋាភិបាលឡាវជូនចំពោះរដ្ឋាភិបាល វៀតណាម ដែលស្ថិតនៅ មណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ អាគារនេះត្រូវបាន រចនាជាពីរជាន់ពោរពេញទៅដោយអត្តសញ្ញាវប្បធម៌ឡាវ។ ចំណុចពិសេសនៃ សំណង់នេះ គឺលំហតាំងបង្ហាញរូបភាពស្តីពីចំណងសាមគ្គីភាព ជិតស្និទ្ធ រវាងបក្សទាំងពីរ រដ្ឋាភិ បាលទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ឡាវនិង វៀតណាម និងលំហតាំងបង្ហាញនូវវត្ថុអនុស្សវរីយ៍របស់លោកប្រធានហូជី មិញ និងប្រធាន Kaysone Phomvihane ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ