សេតវិមានច្រានចោលការរួមសហការស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតី

(VOVWORLD) - ប្រធានាធិបតីលោក Trump មិនអាចអនុញ្ញាតឱ្យរដ្ឋអំណាចចូលរួមក្នុងការស៊ើបអង្កេតដែលមានលក្ខណៈបក្ខពួកនេះក្នុងបរិបទដូចបច្ចុប្បន្ននេះឡើយ។
សេតវិមានច្រានចោលការរួមសហការស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

នៅក្នុងលិខិត ដែលផ្ញើជូនថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលត្រូវបានលោក Pat Cipollone មេធាវីសេតវិមានចុះហត្ថលេខានោះ រដ្ឋអំណាចរបស់ប្រធានាធិបតីលោក Donald Trump បានច្រាលចោលរាល់ដំណើរការស៊ើបអង្កេត ដែលកំពុងប្រព្រឹត្តិទៅនៅសភា សំដៅវាយតម្លៃថាតើ ប្រធានាធិបតីលោក Donald Trump បានរំលោភសិទ្ធិអំណាច ខណៈដែលលោកបានស្វែងរកវិធីស៊ើបអង្កេតលើអំពើពុករលួយនៅអ៊ុយក្រែន ចំពោះលោក  Joe Bidn ដែលជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

លិខិតនោះបានសរសេរថា“ ប្រធានាធិបតីលោក Trump មិនអាចអនុញ្ញាតឱ្យរដ្ឋអំណាចចូលរួមក្នុងការស៊ើបអង្កេតដែលមានលក្ខណៈបក្ខពួកនេះក្នុងបរិបទដូចបច្ចុប្បន្ននេះឡើយ ហើយចាត់ទុកថា “ ការស៊ើបអង្កេតខ្វះមូលដ្ឋានរដ្ឋធម្មនុញ្ញស្របច្បាប់”ជាពិសេសគឺសភាមិនបានធ្វើការអនុម័តជាផ្លូវការ ដើម្បីធ្វើការស៊ើបអង្កេត ចោទប្រកាន់។

ការសម្រេចចិត្តរបស់សេតវិមានមានន័យថាគ្មានសមាជិកណាម្នាក់នៃរដ្ឋអំណាច
របស់លោក Trump នឹង ត្រូវបានអនុញ្ញាតឱ្យធ្វើជាសក្ខីកម្មនៅចំពោះមុខសភាហើយ នឹងរំលងសំណើរកោះហៅរបស់តុលាការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ