សេតវិមានជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍ប្រឆាំងនឹង IS


សេតវិមានជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍ប្រឆាំងនឹង IS  - ảnh 1
សេតវិមានជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍ប្រឆាំងនឹង IS (VNA)

(VOVworld) – អាមេរិកកំពុងគាំទ្របណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍បង្កើន
 សកម្មភាពដើម្បីប្រឆាំងជំទាស់នឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែល
កំពុងពង្រីកសកម្មភាពនៅតំបន់នេះ។ ថ្លែងមតិនទៅការសួរដេញដោលនៃ
គណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិក ឧត្តមសេនីយ៍  Joe Dunford បាន
ទទួលស្គាល់ថា៖ អាមេរិកកំពុងសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយបណ្ដា
ដៃគូ នៅអាស៊ី-អាគ្នេយ៍។ គោលដៅគឺអភិវឌ្ឍន៍ក្របខ័ណ្ឌមួយដើម្បីចែក
រំលែកព័ត៌មាន និងចារកិច្ចអំពីក្រុមជ្រុលនិយម។ ក្នុងពេលនោះ រដ្ឋមន្ត្រី
ការពារជាតិអាមេរិក លោក Ashton Carter បានជូនដំណឹងថា៖ លោកនឹង
ជួបធ្វើការជាមួយសមភាគីក្នុងតំបន់នាសប្តាហ៍ខាងមុខនៅសន្និសីជាន់
ខ្ពស់នៅ Hawaii (អាមេរិក)។ តាមគំរោង IS គឺជា ខ្លឹមសារពិភាក្សាសំខាន់
មួយ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ